បុរសម្នាក់ដែលត្រូវបានចោទប្រកាន់ពីបទបាញ់សម្លាប់អ្នកវិភាគ នយោបាយល្បីឈ្មោះ លោកបណ្ឌិត កែម ឡី កាលពីថ្ងៃអាទិត្យបានទូរស័ព្ទទៅប្រពន្ធរបស់គាត់ជាច្រើនដងពីផ្ទះ សំណាក់នៅយប់មុនថ្ងៃកើតហេតុដោយនិយាយថា «គាត់ដេកមិនលក់»។ នេះបើតាមនគរបាលមូលដ្ឋានដែលបានសម្ភាសគ្រួសារគាត់។លោក អឿត អាង ហៅ ជួប សម្លាប់ អាយុ ៤៤ ឆ្នាំត្រូវបានចោទប្រកាន់កាលពីថ្ងៃពុធពីបទឃាតកម្មគិតទុកជាមុន និងកាន់កាប់អាវុធដោយខុសច្បាប់បន្ទាប់ពីបាញ់សម្លាប់លោក កែម ឡី ជាមួយនឹងកំាភ្លើងខ្លីម៉ាក Glock ខណៈលោកកំពុងផឹកកាហ្វេនៅហ្គារ៉ាស់សាំងកាល់តិច បូកគោ ក្នុងរាជធានីភ្នំពេញ។ បើទោះបីជាលោក អាង «សារភាព» ទៅនគរបាលកាលពីថ្ងៃពុធថាគាត់បាញ់លោក កែម ឡី គឺដោយសារលោក កែម ឡី ជំពាក់លុយគាត់ក៏ដោយ ក៏សមាជិកគ្រួសាររួមទាំងប្រពន្ធ និងម្តាយរបស់គាត់មិនដែលឮជនសង្ស័យនិយាយអំពីឈ្មោះ លោក កែម ឡី ឬការជំពាក់ប្រាក់អ្វីនោះទេ។ ខណៈសាធារណជនជាច្រើនយល់ថាការបាញ់សម្លាប់ជារឿងនយោបាយនគរបាល ស្រុក និងខេត្តបានចំណាយពេលជាច្រើនម៉ោងសាកសួរគ្រួសាររបស់លោក អាង រួមទាំងប្រពន្ធរបស់គាត់រស់នៅក្នុងឃុំនគរភាសស្រុកអង្គរជុំ ខេត្តសៀមរាប។ប្រភពភ្នំពេញប៉ុស្ដិ៍
http://www.postkhmer.com/%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%87%E1%9E%B6%E1%9E%8F%E1%9E%B7/%E1%9E%87%E1%9E%BD%E1%9E%94-%E1%9E%9F%E1%9E%98%E1%9F%92%E1%9E%9B%E1%9E%B6%E1%9E%94%E1%9F%8B-%E1%9E%91%E1%9E%BC%E1%9E%9A%E1%9E%9F%E1%9F%90%E1%9E%96%E1%9F%92%E1%9E%91%E1%9E%91%E1%9F%85%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%96%E1%9E%93%E1%9F%92%E1%9E%92%E1%9E%98%E1%9E%BB%E1%9E%93%E1%9E%96%E1%9F%81%E1%9E%9B%E1%9E%94%E1%9E%B6%E1%9E%89%E1%9F%8B%E1%9E%9F%E1%9E%98%E1%9F%92%E1%9E%9B%E1%9E%B6%E1%9E%94%E1%9F%8B%E1%9E%9B%E1%9F%84%E1%9E%80%E1%9E%94%E1%9E%8E%E1%9F%92%E1%9E%8C%E1%9E%B7%E1%9E%8F-%E1%9E%80%E1%9F%82%E1%9E%98-%E1%9E%A1%E1%9E%B8