តុលាការ​បើកសវនាកា​រ​លោក នី ចរិយា លើ​សំណុំរឿង​ផ្សេង​មួយទៀត​នៅ​ថ្ងៃ​ចន្ទ​នេះ

2016-07-18 09:20:00 4694 Views

 

សាលាដំបូងរាជធានីភ្នំពេញ នឹងបើកសវនាការជំនុំជម្រះសំណុំរឿងមួយផ្សេងទៀត ទៅលើអតីតមន្ត្រីសមាគមអាដហុក និងបច្ចុប្បន្នជាអគ្គលេខាធិការរង គ.ជ.ប លោក នី ចរិយា ទាក់ទងនឹងបណ្តឹងបរិហារបង្កាច់កេរ្តិ៍ បរិហារកេរ្តិ៍ជាសាធារណៈ ដែលប្តឹងដោយមន្ត្រីតុលាការខេត្តសៀមរាបពីររូប។លោក នី ចរិយា ដែលបច្ចុប្បន្នកំពុងជាប់ឃុំបណ្តោះអាសន្ននៅពន្ធនាគារស្នងការក្រុងភ្នំពេញពាក់ព័ន្ធនឹងបទចោទសមគំនិតសូកប៉ាន់សាក្សីនោះ នឹងត្រូវចៅក្រមជំនុំជម្រះ លោក ឃី ឆៃ បើកសវនាការជំនុំជម្រះលើសំណុំរឿងបរិហារកេរ្តិ៍ជាសាធារណៈ ប្តឹងបរិហារបង្កាច់កេរ្តិ៍ និងផ្សព្វផ្សាយ និងធ្វើអត្ថាធិប្បាយដើម្បីដាក់សម្ពាធលើយុត្ថាធិការ នៅព្រឹកថ្ងៃចន្ទស្អែក។ នេះបើតាមអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាន់ណា ប្រាប់អ្នកសារព័ត៌មានតាមប្រព័ន្ធតេឡេក្រាម។ទោះយ៉ាងណា លោក នី ចរិយា ធ្លាប់បានច្រានចោលការចោទប្រកាន់របស់ចៅក្រុមស៊ើបសួរ និងព្រះរាជអាជ្ញារងរបស់តុលាការខេត្តសៀមរាប ដែលប្តឹងរូបលោកនោះ នៅពេលដែលលោកចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញនាថ្ងៃ១៣ ខែកក្កដា ឆ្នាំ២០១៥ ដោយថា ជាការចោទប្រកាន់គ្មានភស្តុតាងច្បាស់លាស់ និងគ្មានធាតុផ្សំផ្លូវច្បាប់។លោក នី ចរិយា បានធ្វើសន្និសីទសារព័ត៌មានមួយកាលពីខែមិថុនា ឆ្នាំ២០១៥ ដោយបានថ្លែងថា ព្រះរាជអាជ្ញារង លោក សុខ កែវបណ្ឌិត និងចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប លោក គី ឬទ្ធី បានឃុបឃិតគ្នាប្រព្រឹត្ដអំពើពុករលួយ យកដីពលរដ្ឋខ្មែរប្រគល់ឲ្យសហគមន៍ជនជាតិវៀតណាម ហើយបានចាប់ខ្លួនពលរដ្ឋខ្មែរពីរនាក់ ដោយធ្វើឡើងខុសនីតិវិធីច្បាប់។ប្រភពVOD

 


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា