លោក ខៀវ កាញារីទ្ធ៖ រដ្ឋាភិបាល និង​សភា​ មិនអាចទៅគោរព​វិញ្ញាណក្ខន្ធ​លោក កែម ឡី ព្រោះមានក្រុមកាង

2016-07-18 10:30:00 4732 Views

 

រដ្ឋមន្ត្រី​ ក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ បានសម្តែង​ការ​សោកស្តាយ​ ដោយសារតែ​ភាគីរដ្ឋាភិបាល និង​សភា ដែលមានបំណង​ចង់​ទៅគោរព​វិញ្ញាណក្ខន្ធ​លោក កែម ឡី តែ​ពួកគេ​មិនអាចទៅបាន​ ដោយសារតែ មានការ «កាង» ពី​ក្រុម​មនុស្សមួយចំនួនតូច។ លោក ខៀវ កាញារីទ្ធ​បាន​ថ្លែងយ៉ាងនេះ ពី​ក្នុងកិច្ចប្រជុំក្រុមការងារ​តាក់តែងសេចក្តីព្រាងច្បាប់​ស្តីពី សិទ្ធិ​ទទួលបាន​ព័ត៌មាន ដែល​ត្រូវបាន​រៀបចំ​នៅ​ក្នុងសណ្ឋាគារ​ភ្នំពេញ។«កន្លងមក ខាងសភា និង​ខាងរដ្ឋាភិបាល មិនអាច​ទៅគោរព​វិញ្ញាណក្ខន្ធ​របស់​លោក កែម ឡី ដោយសារតែ​មាន​ការ​គំរាម​កំហែងពី​ក្រុម​មួយចំនួន​តូច។ ហើយនេះជាការខាតបង់ធំណាស់»។ នេះ​ជា​ការ​អធិប្បាយ​របស់​លោករដ្ឋមន្ត្រី​ក្រសួងព័ត៌មាន បន្ទាប់ពី​លោក​បានស្នើឲ្យក្រុមការងារ​អ្នកតាក់តែងសេចក្តីព្រាងច្បាប់ ក្រោកឈរ​រម្លឹកវិញ្ញាណក្ខន្ធ​លោក កែម ឡី មុន​នឹង​ចាប់ផ្តើម​កិច្ចពិភាក្សាសេចក្តីព្រាងច្បាប់៕

 

https://thmeythmey.com/?page=detail&ctype=article&id=42213&lg=kh


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា