សវនាការ​ជំនុំជម្រះ​លើ​លោក នី ចរិយា ជុំវិញ​បណ្ដឹង​មួយ​ទៀត​ត្រូវ​លើក​ពេល

2016-07-18 10:40:00 5359 Views

 

សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​លើក​ពេល​សវនាការ​ជំនុំ​ជម្រះ​លើ​អគ្គលេខាធិការ​រង គ.ជ.ប លោក នី ចរិយា ជុំវិញ​បណ្ដឹង​ដាច់​ដោយ​ឡែក​ទៀត នៅ​ថ្ងៃ​ទី​១៨ កក្កដា ដោយ​ទុក​ពេល​ឲ្យ​ខែ ដើម្បី​ប្ដឹង​ឧទ្ធរណ៍។ការ​សម្រេច​លើក​ពេល​នេះ ត្រូវ​មេធាវី​របស់​លោក នី ចរិយា ស្នើ​សុំ​ក្រោម​ហេតុផល​ថា គ្មាន​វត្តមាន​ដើម​បណ្ដឹង​រដ្ឋប្បវេណី និង​ពុំ​ទាន់​មាន​ការ​សម្រេច​របស់​ឧត្ដមក្រុមប្រឹក្សា​អង្គ​ចៅក្រម តុលាការ​កំពូល និង​អគ្គព្រះរាជអាជ្ញា ដែល សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក បាន​ដាក់​បណ្ដឹង​កាល​ពី​ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០១៥។ មួយ​វិញ​ទៀត លោក នី ចរិយា ក៏​ប្ដឹង​សុំ​ផ្លាស់​ចៅក្រម​ផង។លោក​ពី​លោក នី ចរិយា នៅ​ជា​ប្រធាន​ផ្នែក​ស៊ើបអង្កេត​របស់​សមាគម ​អាដហុក (ADHOC) លោក​ត្រូវ​បាន​លោក សុខ កែវបណ្ឌិត ព្រះរាជអាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​សៀមរាប និង លោក គី ឬទ្ធី ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​ខេត្ត​សៀមរាប ប្ដឹង​កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៥ ដោយ​ចោទ​លោក​ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ បរិហារ​បង្កាច់​កេរ្តិ៍ ផ្សព្វផ្សាយ និង​អត្ថាធិប្បាយ ដើម្បី​ដាក់​សម្ពាធ​លើ​យុត្តាធិការ ពាក់ព័ន្ធ​នឹង​វេទិកា​មួយ​ទាក់ទង​នឹង​ជម្លោះ​ដីធ្លី។បច្ចុប្បន្ន​លោក នី ចរិយា កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ភ្នំពេញ ហៅ​ថា ប៉េស៊ី (PJ) ពី​បទល្មើស​សម​គំនិត​សូក​ប៉ាន់​សាក្សី​ក្នុង​សំណុំ​រឿង​អាស្រូវ​ស្នេហា​ រវាង​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា និង​នាង ខុម ចាន់តារាទី ហៅ​ស្រីមុំ។

 


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា