រដ្ឋសភា​រុញ​សំណើ​លើកអភ័យឯកសិទ្ធិ​តំណាង​រាស្រ្ត​បក្ស​ប្រឆាំងទៅ​គណៈកម្មការ​ទី៦

2016-07-19 08:45:00 4735 Views

 

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាកាលពីព្រឹកថ្ងៃច័ន្ទ បានសម្រេចបញ្ជូនសំណើលើកអភ័យឯកសិទ្ធិតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិចំនួនពីររូប ទៅគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភាដើម្បីធ្វើការសិក្សា។នៅព្រឹកថ្ងៃចន្ទនេះ រដ្ឋសភាបានប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ដើម្បីពិនិត្យ និងអនុម័តរបៀបវារៈចំនួន៨ ដោយមានការចូលរួមពីតំណាងរាស្រ្តពីររូបមកពីគណបក្សសង្គ្រោះជាតិ។ ក្នុងរបៀបវារៈទាំង៨ របៀបវារៈទី១គឺការពិនិត្យលើសំណើសុំរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ស្នើសុំលើកអភ័យឯកសិទ្ធិសភារបស់តំណាងរាស្ត្រ២រូបគឺ លោក តុ វ៉ាន់ចាន់ និងលោក ពិន រតនា។អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង ថ្លែងក្នុងសន្និសីទក្រោយបញ្ចប់កិច្ចប្រជុំថា គណៈកម្មាធិការអចិន្ត្រៃយ៍ បានបញ្ជូនសំណើរសុំលើកអភ័យឯកសិទ្ធិតំណាងរាស្រ្តរបស់គណបក្សប្រឆាំង២រូប របស់ក្រសួងយុត្តិធម៌ ឲ្យគណៈកម្មការទី៦ ពន្យល់ដល់ក្រសួងយុត្តិធម៌ និងតុលាការ។លោកមានប្រសាសន៍បន្ថែមថា៖ រដ្ឋសភាស្ថិតនៅក្នុងវិស្សមកាលដូច្នេះមិនអាចប្រជុំបានទេ ហើយក៏ជាឱកាសដែលទុកជូនគណៈកម្មកាជំនាញសិក្សាអំពីការសុំលើកអភ័យឯកសិទ្ធិនេះ គឺបានសេចក្តីថាគណៈកម្មាធិការអចិន្ត្រៃយ៍បានបញ្ជូនសំណើនេះទៅជូនគណៈកម្មការទី៦ដើម្បីសិក្សា ស្រាវជ្រាវពិនិត្យហើយធ្វើរបាយការណ៍បញ្ជូនមកគណៈកម្មាធិការអចិន្រៃ្តយ៍វិញ ដូច្នេះមិនទាន់បានសម្រេចបញ្ហាហ្នឹងទេ។ប្រភពVOD

 

http://vodhotnews.com/2016/07/assembly-send-cnrp-parliament-case-to-6th-case


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា