លោក កឹម សុខា ពិភាក្សាជាមួយអង្គការអន្តរជាតិពីបញ្ហាសិទ្ធិមនុស្ស

2016-07-19 15:22:00 4718 Views

 

ប្រធានស្តីទីគណបក្សសង្គ្រោះជាតិលោក កឹម សុខា ពិភាក្សាជាមួយមន្ត្រីអង្គការសិទ្ធិមនុស្សតំបន់ដោយនិយាយពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ក្នុងនោះមាននិយាយពីការចោទប្រកាន់តាមផ្លូវតុលាការមកលើមន្ត្រីអង្គការសិទ្ធិមនុស្សនិងគណបក្សប្រឆាំង។លោក កឹម សុខា សរសេរលើទំព័រហ្វេសប៊ុករបស់លោកនៅរសៀលនេះថា លោកបានជួបពិភាក្សាជាមួយនាយកទទួលបន្ទុកតំបន់អាស៊ីនិងអាស៊ីអាគ្នេយ៍នៃអង្គការសហព័ន្ធសិទ្ធិមនុស្សអន្ដរជាតិ លោក អេនដ្រៀ ជោគគិតតា (Andrea Giorgetta) នៅស្នាក់ការគណបក្សនៅព្រឹកនេះ។ប្រធានស្តីទីគណបក្សប្រឆាំងរូបនេះសរសេរទៀតថាភាគីទាំងពីរបានជជែកគ្នាលើការចាប់ខ្លួននិងការចោទប្រកាន់មន្ត្រីអង្គការសង្គមស៊ីវិលនិងមន្ត្រីគណបក្សប្រឆាំងនិងជាពិសេសករណីឃាតកម្មលើអ្នកវិភាគល្បីឈ្មោះ លោក កែម ឡី។លោកសរសេរទៀតថាក្នុងជំនួបនេះ យើងបានជជែកគ្នាអំពី ការរំលោភសិទ្ធិមនុស្ស នៅប្រទេសកម្ពុជា។ ជាពិសេស ពាក់ព័ន្ធនឹងការគំរាមកំហែង ការចាប់ដាក់ពន្ធនាគារ ការចោទប្រកាន់តាមផ្លូវតុលាការ មកលើគណបក្សសង្គ្រោះជាតិ អង្គការក្រៅរដ្ឋាភិបាល និង អំពើឃាតកម្មដែលបានកើតឡើងថ្មីៗនេះមកលើអ្នកវិភាគឯករាជ្យ។ អ្វីដែលសំខាន់ខ្ញុំបាន ទទួលព័ត៌មានជាច្រើនពីគាត់ ពាក់ព័ន្ធនឹងបញ្ហារំលោភសិទ្ធិមនុស្ស នានានៅប្រទេសកម្ពុជាប្រភពVOD

http://vodhotnews.com/2016/07/kem-sokha-meeting-with-international-human-right-organization


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា