កង​ទ័ព​ស៊ើបអង្កេត​ផែនការ​រដ្ឋ​ប្រហារ​​​​ប្រឆាំង​​​​​​​​​រដ្ឋាភិបាល ​ហើយ​​​​​ចល័ត​​​​​រថក្រោះ​មក​ក្បែរ​​​ភ្នំពេញ

2016-07-20 10:35:00 4739 Views

 

លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិបានមានប្រសាសន៍កាលពីម្សិលមិញថា  ពេលនេះយោធាកំពុងស៊ើបអង្កេតវីដេអូមួយដែលក្នុងនោះបុរសម្នាក់បានប្រកាសផែនការធ្វើរដ្ឋប្រហារប្រឆាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយដោយឡែកពីនេះបានចល័តកងរថក្រោះពីព្រំដែនថៃ មកកៀករាជធានីភ្នំពេញ សម្រាប់ “ជួសជុល”។ការប្រកាសនេះបានកើតមានឡើង ខណៈមានការរំពឹងទុកថាប្រជាពលរដ្ឋរាប់ម៉ឺនសែននាក់នឹងប្រមូលផ្ដុំគ្នាក្នុងរាជធានីភ្នំពេញ ដើម្បីចូលរួមពិធីដង្ហែសពលោក កែម ឡី អ្នកវិភាគនយោបាយដែលត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់ ទៅកាន់ភូមិកំណើតរបស់លោកក្នុងខេត្តតាកែវ ចម្ងាយប្រមាណ៧០គីឡូម៉ែត្រនាភាគនិរតីរាជធានី។នាយឧត្ដមសេនីយ៍ ឈុំ សុជាតិ បានមានប្រសាសន៍ថា  យោធាបានចាប់ផ្ដើមស៊ើបអង្កេតវីដេអូមួយដែលត្រូវបានបញ្ចូលក្នុងយូធ្យូបនិងបង្ហោះតាមហ្វេសប៊ុកកាលពីថ្ងៃអាទិត្យ បង្ហាញពីបុរសម្នាក់ហៅខ្លួនឯងថា “សៀមរាបអង្គរ ” ដែលអំពាវនាវឱ្យយោធាត្រៀមខ្លួនធ្វើរដ្ឋប្រហារ។លោកថ្លែងថា “សកម្មភាពនេះគឺពិតជាឆ្កួតណាស់  ហើយកងកម្លាំងប្រដាប់អាវុធរបស់យើងកំពុងស្រាវជ្រាវវែកមុខជនដែលចង់ធ្វើរដ្ឋប្រហារប្រឆាំងរដ្ឋាភិបាល។ ប្រភពខេមបូឌា ដេលី

 

http://www.cambodiadailykhmer.com/33096


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា