អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា បានថ្លែង នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦នេះថា សហភាពអឺរ៉ុប (EU) មិនបានពន្យាពេល ក្នុងការផ្តល់សំភារៈ សម្រាប់ការចុះឈ្មោះបោះឆ្នោត នោះទេ គឺបានផ្តល់មកជាបណ្តើរៗ ហើយ។ បើទោះបីជាឯកឧត្តម សម រង្ស៊ី បានស្នើឲ្យ EU បិទទីផ្សារនាំចេញសម្លៀកបំពាក់ពីកម្ពុជា ក៏ដោយ ប៉ុន្តែត្រូវបាន លោក ហង្ស ពុទ្ធា អះអាងថា ករណីនេះ មិនបានប៉ះពាល់ ទៅដល់ការផ្តល់សំភារៈ ពីសហភាពអឺរ៉ុប មក គ.ជ.បនោះទេ ព្រោះរឿងនេះ ដាច់ដោយឡែកពីគ្នា។លោក ហង្ស ពុទ្ធា បានមានប្រសាសន៍ប្រាប់មជ្ឈមណ្ឌលព័ត៌មាន នៅថ្ងៃទី២១ កក្កដា ថា “តាមផែនការឥវ៉ាន់ មកដល់ថ្ងៃទី១៥ កក្កដា ហើយស្រាប់តែ មកដល់ថ្ងៃទី១៥ កក្កដានេះ អត់ឃើញ ចឹងមានការព្រួយបារម្ភ តិចតួចថា វានឹងយឺត ប៉ុន្តែម្សិលមិញនេះ គឺបានទទួលសំភារៈ ជាបណ្តើរៗហើយ គឺលែងជាបញ្ហាហើយ។ មិនទាន់មកទាំងអស់ទេ ដោយសារទំនិញខ្លះ ដឹកតាមកប៉ាល់ និងទំនិញខ្លះ ដឹកតាមយន្តហោះ”។លោកបន្តថា សំភារៈទាំងនោះរួមមាន ៖ កុំព្យូទ័រ២៤០០គ្រឿង , ឧបករណ៍ស្កេនក្រយៅដៃ ២៤០០គ្រឿង , កាមេរា ២៤០០គ្រឿង , ជើងកាមេរា , ម៉ូវ (ម៉ូវកុំព្យូរទ័រ) , ម៉ាស៊ីភ្លើង , Power bank (ឧបករណ៍សម្រាប់បញ្ចូលថ្ម) , និងឧបករណ៍ភ្ជាប់អ៊ីនធើណេត ជាដើម។ប្រភពដើមអម្ពិល
http://www.dap-news.com/kh/%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%80%E1%9F%92%E1%9E%93%E1%9E%BB%E1%9E%84%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%91%E1%9F%81%E1%9E%9F/11194.html