មន្ត្រី​រដ្ឋាភិបាល​ថា​មិន​មាន​ការ​ណែនាំ​ទូរទស្សន៍​មិន​ឲ្យ​ផ្សាយ​ព្រឹត្តិការណ៍​ហែ​សព​បណ្ឌិត កែម ឡី

2016-07-26 09:25:00 4799 Views

 

មន្ត្រី​រដ្ឋាភិបាល បាន​ច្រាន​ចោល​ព័ត៌មាន​ដែល​ថា រដ្ឋាភិបាល​បាន​ចេញ​បញ្ជា​មិន​ឲ្យ​ទូរទស្សន៍​ក្នុង​ស្រុក​ផ្សាយ​អំពី​ ព្រឹត្តិការណ៍​ហែ​សព​បណ្ឌិត កែម ឡី។ ការ​បដិសេធ​នេះ បន្ទាប់​ពី​មាន​សារ​ទូរស័ព្ទ​ដៃ​បែក​ធ្លាយ ដែល​ផ្ញើ​ទៅ​អ្នក​សារព័ត៌មាន​ដោយ​សរសេរ​បទបញ្ជា​ថា មិន​ឲ្យ​ផ្សាយ​ពី​រឿង​ឃាតកម្ម​ចាប់​ពី​ពេល​នេះ​ត​ទៅ។ថ្វីត្បិតតែ​ពិធី​ដង្ហែ​សព​បណ្ឌិត កែម ឡី ប្រព្រឹត្ត​ទៅ​យ៉ាង​កក្រើក​ប្រទេស​កម្ពុជា រហូត​ផ្អើល​ដល់​ស្ថាប័ន​សារព័ត៌មាន​បរទេស​តាម​ប្រមាញ់​ផ្សព្វផ្សាយ​ ព្រឹត្តិការណ៍​ដ៏​ធំ​គ្មាន​ពីរ​នេះ​ក្តី ប៉ុន្តែ​គេ​សង្កេត​ឃើញ​ថា ស្ថាប័ន​ទូរទស្សន៍​ក្នុង​ស្រុក​ហាក់​មិន​បាន​ចាប់​អារម្មណ៍​ផ្សព្វផ្សាយ​ ព្រឹត្តិការណ៍​នេះ​ឡើយ។ទន្ទឹម​នឹង​ការ​មិន​ផ្សព្វផ្សាយ​នេះ កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) បាន ​ផ្សាយ​ថា អ្នក​សារព័ត៌មាន​នៅ​ស្ថានីយ​ទូរទស្សន៍​ទទួល​បញ្ជា​ពី​មន្ត្រី​រដ្ឋាភិបាល ឲ្យ​បញ្ឈប់​ការ​រាយការណ៍​អំពី​ឃាតកម្ម។ កាសែត​នេះ បាន​ស្រង់​យក​សារ​ហ្វេសប៊ុក (Facebook) ដែល​គេ​ ជឿ​ថា​ផ្ញើ​ដោយ​លោក ស្វាយ ស៊ីថា រដ្ឋលេខាធិការ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ថា “សូម​ឯកឧត្តម និង​អស់​លោក​តាម​គ្រប់​ស្ថានីយ​ទូរទស្សន៍​រដ្ឋ និង​ឯកជន សហការ​អនុវត្ត​នូវ​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​បំផុត​នេះ”។ប្រភពRFA

 

http://www.rfa.org/khmer/news/human-rights/Govt-official-denied-bans-local-media-from-broadcasting-Dr-Kem-Ley-funeral-07252016095502.html


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា