ប្រធានស្តីទី​បក្សប្រឆាំង​ឃុំខ្លួន​ឯង​២​ខែ តែ​ជួប​សកម្មជន និង​ភ្ញៀវ​បរទេស​បាន​ច្រើន​

2016-07-27 09:40:00 4753 Views

 

គិត​ត្រឹម​ថ្ងៃទី​២៦ កក្កដា​នេះ គឺមាន​រយៈពេល​ពីរ​ខែ​ហើយ ដែល​ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ឯកឧត្តម កឹម សុខា សម្ងំ​លាក់ខ្លួន​នៅ​ទីស្នាក់ការ​គណបក្ស ក្រោយពី​រង​ការចាប់ខ្លួន​ក្រោម​បទ​ចោទ «​បដិសេធ​ក្នុងការ​ចូលខ្លួន​» ពី​សំណាក់​តុលាការ​។ ក្នុង​រយៈពេល​ពីរ​ខែ​នេះ ឯកឧត្តម កឹម សុខា មិនបាន​ចុះ​ជួប​ពលរដ្ឋ​តាម​មូលដ្ឋាន​ដោយផ្ទាល់​នោះទេ ពោលគឺ​បានត្រឹមតែ​ជួប​ពលរដ្ឋ​នៅក្នុង​ទីស្នាក់ការ​បក្ស​ប៉ុណ្ណោះ​។ តើ​ប្រធានស្តីទី​រូបនេះ អាចធ្វើ​អ្វីខ្លះ ដើម្បី​ត្រៀម​ប្រកួតប្រជែង​ការបោះឆ្នោត​ខាងមុខ​?ក្នុង​បរិបទ​នេះ​គេ​អាច​មើល​ពី​ទិដ្ឋភាព​ជាក់ស្ដែង​ដោយ​ឃើញថា ឯកឧត្តម កឹម សុខា ខាន​ចុះ​ជួប​ពលរដ្ឋ​តាម​មូលដ្ឋាន ដើម្បី​បង្កើន​ភាព​ស្និទ​ស្នាល និង​បង្ហាញ​សារ​នយោបាយ​ដល់​អ្នកគាំទ្រ​ខ្លួន ដើម្បី​ផ្ដល់​ទំនុកចិត្ត​ដល់​ពលរដ្ឋ​បាន​ដូច​មុន​អស់​រយៈពេល​ពី​ខែ​ហើយ ក្រោយពី​លោក​សម្ងំ​លាក់ខ្លួន​នៅ​ទីស្នាក់ការ​បក្ស ចាប់តាំងពី​ថ្ងៃទី​២៦ ឧសភា ឆ្នាំ​២០១៦​មក​។ ចំណែក​តំណាងរាស្ត្រ​គណបក្ស ទាំង​មន្ត្រី​បក្ស​ហាក់ដូចជា​មមាញឹក​ណាស់ ដោយនៅ​ជួបប្រជុំគ្នា​ជាមួយ​ឯកឧត្តម កឹម សុខា ដើម្បី​ពិភាក្សា ពិគ្រោះ​យោបល់​គ្នា​ក្នុង​ការរក​ផ្លូវ​ដំណោះស្រាយ​នយោបាយ មុនពេល​បោះឆ្នោត​មកដល់​។ តែ​ក៏​នៅ​មិនទាន់មាន​ច្រក​ចេញពី​ភាព​តានតឹង​នយោបាយ ដើម្បី​ឲ្យ​ឯកឧត្តម កឹម សុខា ដើរចេញ​ជួប​ប្រជាពលរដ្ឋ​និង​បង្ហាញ​សារ​នយោបាយ​តាម​ទម្លាប់ខ្លួន​បាន​ដដែល​។​ប្រភពថ្មីៗ

https://www.thmeythmey.com/?page=detail&ctype=article&id=42539&lg=kh&


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា