ប្រធានអង្គភាព ប្រឆាំងអំពើពុករលួយ (ACU) លោក ឱម យ៉ិនទៀង ជឿជាក់យ៉ាងមុតមាំថា ពលរដ្ឋកម្ពុជាពីមួយជំនាន់ទៅមួយជំនាន់នឹងកាន់តែស្អាតស្អំរយៈពេល ១០ឆ្នាំខាងមុខ តាមរយៈការអប់រំស្តីពី ការប្រឆាំងអំពើពុករលួយក្នុងកម្មវិធីសិក្សាចាប់ពីកម្រិតបឋមសិក្សា រហូតដល់ថ្នាក់ឧត្តមសិក្សា នៅទូទាំងប្រទេស។លោក ឱម យ៉ិនទៀង សង្ឃឹមថា គ្រូបង្គោលប្រឆាំងអំពើពុករលួយជាង ១០០ និងលោកគ្រូអ្នកគ្រូដទៃទៀត ដែលនឹងបណ្តុះបណ្តាលសិស្សានុសិស្សកម្រិតបឋមសិក្សាជាង ៩សែននាក់ ទូទាំងប្រទេសនោះ នឹងអាចជំរុញឲ្យសិស្សទាំងនោះក្លាយជាពលរដ្ឋស្អាតស្អំដែលប្រឆាំង អំពើពុករលួយ ស្របតាមគោលគំនិតរបស់ ACU និងក្រសួងអប់រំ ដែលមានគោលបំណងជំរុញការប្រឆាំងអំពើពុករលួយនៅក្នុងសង្គម។ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលសម្រាប់ការអប់រំ ស្តីពីការប្រឆាំងអំពើពុករលួយ ក្នុងកម្មវិធីសិក្សាបឋមសិក្សាចំណេះទូទៅនៅព្រឹកនេះប្រធាន ACU រូបនេះ បានបញ្ជាក់ដូច្នេះថា៖«ខ្ញុំសង្ឃឹមជឿជាក់ថា ១០ឆ្នាំទៀត ក្មេងជំនាន់ក្រោយនឹងគិតខុសយើងលើបញ្ហានានា រឿងប្រជាធិបតេយ្យ សិទ្ធិមនុស្ស គឺវាមិនមានធាតុមួយខ្វះធាតុមួយទេលើបញ្ហានេះ។ប្រភពថ្មីៗ
https://thmeythmey.com/?page=detail&ctype=article&id=42567&lg=kh