លោក យ៉ង សាំងកុមារ ប្រធានកម្មវិធីពង្រឹងសមត្ថភាពថ្នាក់ដឹកនាំមូលដ្ឋាន បានថ្លែងថា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន នឹងបង្កើតសហគ្រានធុនតូច និងមធ្យម ឲ្យបានចំនួន១លាន ដើម្បីបង្កើតការងារជូនប្រជាពលរដ្ឋខ្មែរ និងទាញអ្នកចំណាកស្រុកដែលកំពុងធ្វើការនៅក្រៅប្រទេស ឲ្យត្រឡប់មកធ្វើការនៅកម្ពុជាវិញ។ ថ្លែងនៅចំពោះមុខ សកម្មជនរាប់រយនាក់ មន្ត្រីគណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងអ្នកសារព័ត៌មាន លោក យ៉ង សាំងកុមារ បានថ្លែងថា បក្សប្រជាធិបតេយ្យមូលដ្ឋាន មានគោលនយោបាយ បង្កើតសហគ្រាសធុនតូច និងមធ្យម ឲ្យបាន១លាន ដើម្បីបង្កើតការងារដល់យុវជន និងរារាំងការចំណាកស្រុកទៅធ្វើការងារនៅក្រៅប្រទេស។ ការថ្លែងនេះ ធ្វើឡើងក្នុងពិធីប្រារព្ធខួប១ឆ្នាំ នៃការបង្កើតគណបក្សប្រជាធិបតេយ្យមូលដ្ឋាន នៅរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២ សីហានេះ។ ប្រធានកម្មវិធីពង្រឹងសមត្ថភាពថ្នាក់ដឹកនាំមូលដ្ឋាន និងជាអតីតប្រធានអង្គការសេដាករូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖«នៅកម្ពុជា បើមានតែសហគ្រាសធុនតូច និងមធ្យមតែ១លាន ហើយសហគ្រាស១អាចបង្កើតការងារបាន១០នាក់ ក៏យើងអាចផលិតការងារបាន១០លាននាក់»។ប្រភពថ្មីៗ
https://thmeythmey.com/?page=detail&ctype=article&id=42791&lg=kh