សំណុំរឿងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្ដឹងសមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី អ្នកស្រី ថាក់ ឡានី និងលោក សម រង្ស៊ី បានបោះជំហានទៅមុខយ៉ាងលឿន ទោះបីជាមេធាវីការពារក្ដីឲ្យអ្នកស្រី ថាក់ ឡានី សុំពន្យារពេលក្ដី។មេធាវីការពារក្ដីឲ្យអ្នកស្រី ថាក់ ឡានី គឺលោកសុំ សុគង់ ឲ្យដឹងថា លោកនឹងចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៨ ខែសីហានេះ បន្ទាប់ពីតុលាការបដិសេធការសុំពន្យារពេល ចូលបំភ្លឺ។ មេធាវី សុំ សុគង់ បញ្ជាក់ថា លោកនៅតែរក្សាជំហរសុំពន្យា ពេលនីតិវិធីសាកសួរដដែល។កាលពីថ្ងៃព្រហស្បតិ៍ទី៤ ខែសីហា កន្លងទៅ លោក សុំ សុគង់ បានដាក់លិខិតជូនសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសុំពន្យារពេលចូលបំភ្លឺ ក្រោមមូលហេតុចំនួន៣គឺទី១ មេធាវី ទើបទទួលបានការ ពឹងពាក់ដូច្នេះមិនទាន់សិក្សាស៊ីជម្រៅ ទី២ ពេលវេលានៃការកោះហៅហាក់ដូចជាខ្លីពេកដែលមេធាវី និងកូនក្តី មិនមានពេលគ្រប់គ្រាន់ដើម្បីពិគ្រោះផ្លូវច្បាប់ និងទី៣ មេធាវីជាប់រវល់ខ្លាំងនឹងសំណុំរឿងផ្សេងៗជាច្រើនទៀត។សាលាដំបូងរាជធានីភ្នំពេញ កោះហៅអ្នកស្រី ថាក់ ឡានី ឲ្យមកបំភ្លឺនៅរសៀលថ្ងៃទី៨ សីហា និងលោក សម រង្ស៊ី នៅព្រឹកថ្ងៃទី១៩ សីហា ខាងមុខ ជុំវិញពាក្យបណ្ដឹងរបស់លោក ហ៊ុន សែន ប្ដឹងអ្នកទាំងពីរចំពោះការចោទប្រកាន់ថា លោក ហ៊ុន សែន ជាអ្នកសម្លាប់បណ្ឌិត កែម ឡី។ប្រភពRFA
http://www.rfa.org/khmer/news/law/hearing-Thak-Lany-case-08082016020509.html