សមត្ថកិច្ច​នាំខ្លួន​​តំណាងរាស្ត្រ អ៊ំ សំអាន​ មកតុលាការព្រឹកនេះ​ដោយ​ដៃជាប់ខ្នោះ

2016-08-10 11:05:00 4784 Views

 

តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក អ៊ំ សំអាន ដែលនៅមានអភ័យឯកសិទ្ធិ ត្រូវបានអនុរក្សពន្ធនាគារនាំខ្លួនមកកាន់តុលាការកំពូលនៅព្រឹកនេះ ដើម្បីចូលរួមសវនាការសុំនៅក្រៅឃុំដោយដៃមានជាប់ខ្នោះ។នៅម៉ោងជាង៨ព្រឹកនេះ លោក អ៊ុំ សំអាន ក្នុងសំលៀកបំពាក់ពណ៌ទឹកក្រូច ដៃជាប់ខ្នោះជាជនជាប់ចោទមួយរូបទៀត ត្រូវអនុរក្សពន្ធនាគារបណ្តើរចេញពីរថយន្តចូលទៅក្នុងបន្ទប់សវនាការតុលាការកំពូល ដើម្បីសួរដេញដោលជុំវិញបណ្តឹងសុំនៅក្រៅឃុំរបស់លោក។មុនចូលក្នុងបន្ទប់សវនាការ លោក អ៊ំ សំអាន ស្រែកថាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើរដ្ឋប្រហាររដ្ឋធម្មនុញ្ញ ហើយលោកក៏អំពាវនាវឲ្យពលរដ្ឋបោះឆ្នោតទម្លាក់លោក ហ៊ុន សែន នៅឆ្នាំ២០១៨។លោក អ៊ុំ សំអាន ដែលសកម្មនឹងបញ្ហាព្រំដែនកម្ពុជាវៀតណាមត្រូវបានចាប់ខ្លួនកាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦ នៅក្នុងខេត្តសៀមរាប ពាក់ព័ន្ធនឹងការចោទប្រកាន់រឿងប្រើប្រាស់ផែនទីក្លែងក្លាយ។ប្រភពVOD

http://vodhotnews.com/2016/08/om-somann-has-been-summoned-to-court-today


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា