CPP កំពុង​សិក្សា​វិធានការ​ច្បាប់​ប្រឆាំង​ព្រះអង្គ​ម្ចាស់​ ស៊ីសុវត្ថិ ធម្មិកោ

2016-08-15 14:20:00 4767 Views

 

គណបក្ស​កាន់​អំណាច​កំពុង​សិក្សា​ពី​វិធានការ​ផ្លូវ​ច្បាប់​ប្រឆាំង​នឹង​​ ព្រះអង្គ​ម្ចាស់​ ស៊ីសុវត្ថិ ​ធម្មិកោ ​ដែល​​បាន​ហៅ​របប​បច្ចុប្បន្ន​ថា​ជា «របប​តិរច្ឆាន»​ ប៉ុន្តែ​ព្រះអង្គ​មាន​បន្ទូល​ថា​ព្រះអង្គ​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ ដើម្បី​ប្រឈម​មុខ​នឹង​វិធានការ​ផ្លូវ​ច្បាប់​។អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ (CPP) ​លោក​ សុខ​ ឥសាន កាល​ពី​ម្សិលមិញ​បាន​បញ្ជាក់​ថា​ក្រុម​អ្នក​​ច្បាប់​បាន​និង​កំពុង​ពិនិត្យ​ លទ្ធភាព​ផ្នែក​ច្បាប់​ និង​អង្គហេតុ​នៃ​ការពិត​នៅ​លើ​ករណី​ដែល​ព្រះអង្គ​ម្ចាស់​ ស៊ីសុវត្ថិ​ ធម្មិកោ​ ជា​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះជាតិ​ (CNRP) ​ដែល​បាន​ហៅ​របប​បច្ចុប្បន្ន​​ដឹកនាំ​ដោយ​ CPP ថា​​ជា​របប​តិរច្ឆាន​។ លោក​បាន​អះអាង​ថា ​ព្រះអង្គ​ម្ចាស់ ស៊ីសុវត្ថិ​ ធម្មិកោ​​ មិនមែន​ជា​អ្នក​រាជានិយម និង​មិនមែន​ជា​អ្នក​គោរព​ព្រះមហាក្សត្រ​ពិតប្រាកដ​ទេ​ដោយ​លោក​បាន​ថ្លែង​ថា​ ព្រះអង្គ​ម្ចាស់​កំពុង​រស់នៅ​កម្ពុជា​តែ​បាន​ប្រមាថ​ប្រទេស​កម្ពុជា​ថា​ជា​ របប​តិរច្ឆាន​ដូច្នេះ​វា​មាន​ន័យ​ថា​ព្រះអង្គ​ម្ចាស់​ ធម្មិកោ ​ដែល​កំពុង​រស់នៅ​ក្នុង​ប្រទេស​គឺ​មិន​ខុស​គ្នា​ពី​សត្វ​តិរច្ឆាន​នោះ​ទេ​។ប្រភពភ្នំពេញប៉ុស្ដិ៍

 

http://www.postkhmer.com/%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%87%E1%9E%B6%E1%9E%8F%E1%9E%B7/cpp-%E1%9E%80%E1%9F%86%E1%9E%96%E1%9E%BB%E1%9E%84%E1%9E%9F%E1%9E%B7%E1%9E%80%E1%9F%92%E1%9E%9F%E1%9E%B6%E1%9E%9C%E1%9E%B7%E1%9E%92%E1%9E%B6%E1%9E%93%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%85%E1%9F%92%E1%9E%94%E1%9E%B6%E1%9E%94%E1%9F%8B%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%86%E1%9E%B6%E1%9F%86%E1%9E%84%E1%9E%96%E1%9F%92%E1%9E%9A%E1%9F%87%E1%9E%A2%E1%9E%84%E1%9F%92%E1%9E%82%E1%9E%98%E1%9F%92%E1%9E%85%E1%9E%B6%E1%9E%9F%E1%9F%8B-%E1%9E%9F%E1%9F%8A%E1%9E%B8%E1%9E%9F%E1%9E%BB%E1%9E%9C%E1%9E%8F%E1%9F%92%E1%9E%90%E1%9E%B7-%E1%9E%92%E1%9E%98%E1%9F%92%E1%9E%98%E1%9E%B7%E1%9E%80%E1%9F%84


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា