លោក សម រង្ស៊ី​ ចង់​ស្នើ​សុំ​បំភ្លឺ​ក្នុង​តុលាការ​តាម​វីដេអូ

2016-08-15 14:30:00 4797 Views

 

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​តែ​និរទេស​ខ្លួន​នៅ​បរទេស លោក សម រង្ស៊ី កាល​ពី​ម្សិល​មិញ​បាន​ឲ្យ​ដឹង​ថា លោក​នឹង​ស្នើ​សុំ​ការ​អនុញ្ញាត​ពី​តុលាការ​រាជធានី​ភ្នំពេញ​ដើម្បី​លោក​អាច​ ផ្តល់​សាក្ខីកម្ម​នៅ​ក្នុង​សំណុំ​រឿង​បទ​បរិហារ​កេរ្តិ៍​ដែល​ប្តឹង​ដោយ​ លោកនាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន ​ប៉ុន្តែ​គំនិត​នេះ​ត្រូវ​បាន​ច្រាន​ចោល​ភ្លាមៗ​ដោយ​មន្រ្តី​តុលាការ។លោក សម រង្ស៊ី​ ត្រូវ​បាន​តុលាការ​កោះ​ហៅ​ចូល​ទៅ​បំភ្លឺ​កាល​ពី​ថ្ងៃ​សុក្រ ពី​បទ «បង្កាច់​បង្ខូច»​រដ្ឋាភិបាល និង​លោក​ ហ៊ុន សែន បន្ទាប់​ពី​លោក​បាន​សរសេរ​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ថា​រដ្ឋាភិបាល​ ស្ថិត​នៅ​ពី​ក្រោយ​ខ្នង អំពើ​ឃាតកម្ម​លើ​អ្នក​វិភាគ​នយោបាយ លោក កែម ឡី កាល​ពី​ខែ​មុន។តាម​រយៈ​ Facebook ដូច​ដែល​លោក​បាន​ធ្វើ​រាល់ដង លោក សម រង្ស៊ី បាន​ឲ្យ​ដឹង​ថា លោក​ចង់​ប្រើ​ប្រាស់​ប្រព័ន្ធ​និយាយ​គ្នា​តាម​វីដេអូ​ក្នុង​អ៊ីនធើណេត (Videoconference) ដើម្បី​លោក​អាច​ផ្តល់​ «ហេតុផល» ចំពោះ​ការ​លើក​ឡើង​របស់​លោក ដោយ​លោក​បាន​ប្រៀបធៀប​ស្ថានភាព​របស់​លោក​ទៅ​នឹង​សាក្សី​ក្នុង​តុលាការ​ខ្មែរ ​ក្រហម ដែល​ត្រូវ​បាន​គេ​​អនុញ្ញាត​ឲ្យ​ធ្វើ​បែប​នេះ។ប្រភពភ្នំពេញប៉ុស្ដិ៍

http://www.postkhmer.com/%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%87%E1%9E%B6%E1%9E%8F%E1%9E%B7/%E1%9E%9B%E1%9F%84%E1%9E%80-%E1%9E%9F%E1%9E%98-%E1%9E%9A%E1%9E%84%E1%9F%92%E1%9E%9F%E1%9F%8A%E1%9E%B8-%E1%9E%85%E1%9E%84%E1%9F%8B%E1%9E%9F%E1%9F%92%E1%9E%93%E1%9E%BE%E1%9E%9F%E1%9E%BB%E1%9F%86%E1%9E%94%E1%9F%86%E1%9E%97%E1%9F%92%E1%9E%9B%E1%9E%BA%E1%9E%80%E1%9F%92%E1%9E%93%E1%9E%BB%E1%9E%84%E1%9E%8F%E1%9E%BB%E1%9E%9B%E1%9E%B6%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%8F%E1%9E%B6%E1%9E%98%E1%9E%9C%E1%9E%B8%E1%9E%8A%E1%9F%81%E1%9E%A2%E1%9E%BC


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា