លោក ហ៊ុន ​សែន ​ដក​ និង​តែង​តាំង​មន្ត្រី​សុខាភិបាល​ធ្វើ​ខុស​នីតិវិធី​ក្នុង​ប្រតិបត្តិការ​ចាប់​រថយន្ត​សង្គ្រោះ​វិទ្យុ ABC

2016-08-15 15:00:00 4801 Views

 

លោក ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស ​តែងតាំង​ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​ឡើង​វិញ​ក្រោយ​ពី​បាន​ ប្រកាស​ដក​តំណែង​កាលពី​ចុង​សប្ដាហ៍​ដោយសារ​តែ​មន្ត្រី​សុខាភិបាល​រូប​នេះ​ បាន​អនុវត្ត​ខុស​នីតិវិធី​នៅ​ក្នុង​ប្រតិបត្តិការ​ចាប់​រថយន្ត​សង្គ្រោះ​មួយ ​គ្រឿង​របស់​វិទ្យុ ABC។លោក​នាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​បញ្ជាក់​នៅ​លើ​ហ្វេសប៊ុក​លោក​កាល​ពី​ ថ្ងៃ​អាទិត្យ​ថា៖ «ការ​ដក​តួនាទី​លោក​ប្រធាន​មន្ទីរ​មិន​មាន​ន័យ​ថា​យើង​បោះបង់​គាត់​ចោល​នោះ​ ទេ យើង​អាច​តែងតាំង​គាត់​ក្នុង​មុខ​តំណែង​សមស្រប​ណា​មួយ​នា​ពេល​ខាង​មុខ​ទាំង​ នៅ​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ។ នេះ​ហើយ​ជា​ការ​លំបាក​របស់​ខ្ញុំ​សង្ឃឹម​ថា​បងប្អូន​ជនរួម​ជាតិ​នឹង​យល់​»។លោក​បញ្ជាក់​ថា​ មូលហេតុ​ដែល​ដក​តំណែង​មន្ត្រី​សុខាភិបាល​រូប​នេះ​ដោយសារ​តែ​មាន​កំហុស​ខាង​ នីតិវិធី មិនមែន​កំហុស​អនុវត្តន៍​ច្បាប់​នោះ​ទេ។លោក​នាយក​រដ្ឋមន្ត្រី​បញ្ជាក់​ថា៖ «ប្រធាន​មន្ទីរ​សុខាភិបាល​ពិត​ជា​មន្ត្រី​នគរបាល​យុត្តិធម៌​ ប៉ុន្តែ​ប្រសិន​គាត់​អនុវត្ត​ក្នុង​តួនាទី​នេះ​ទាក់ទង​នឹង​បទល្មើស​គឺ​ ចាំបាច់​ត្រូវ​រាយការណ៍​សុំ​ការ​ដឹកនាំ និង​សម្រប​សម្រួល​ពី​ព្រះរាជអាជ្ញា​ស្រប​តាម​នីតិវិធី​ជា​ធរមាន។ប្រភពភ្នំពេញប៉ុស្ដិ៍

http://www.postkhmer.com/%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%87%E1%9E%B6%E1%9E%8F%E1%9E%B7/%E1%9E%9B%E1%9F%84%E1%9E%80-%E1%9E%A0%E1%9F%8A%E1%9E%BB%E1%9E%93-%E1%9E%9F%E1%9F%82%E1%9E%93-%E1%9E%8A%E1%9E%80


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា