ស្ត្រីរៀបចំយុទ្ធនាការអាវខ្មៅដែលសមត្ថកិច្ចចាប់ខ្លួនមិនទាន់ដោះលែងទេ

2016-08-16 10:40:00 4822 Views

 

ស្ត្រីបឹងកក់ពីរនាក់ដែលរៀបចំយុទ្ធនាការអាវខ្មៅ ហើយត្រូវសមត្ថកិច្ចចាប់ខ្លួនកាលពីល្ងាចម្សិលមិញនៅមិនទាន់ដោះលែងវិញនៅឡើយរហូតដល់ព្រឹកថ្ងៃអង្គារនេះ។យុទ្ធនាការអាវខ្មៅកាលពីល្ងាចថ្ងៃចន្ទម្សិលមិញធ្វើឡើងនៅម៉ោង៦ល្ងាច ដើម្បីទាមទារឲ្យមានការស្វែងរកយុត្តិធម៌ឲ្យលោក កែម ឡី និងដោះលែងអ្នកជាប់ឃុំ៥នាក់។ ក្នុងយុទ្ធនាការនោះស្ត្រីបឹងកក់ពីរនាក់គឺអ្នកស្រី បូវ សោភា និងអ្នកស្រី ទេព វន្នី ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនបញ្ជូនទៅអធិការដ្ឋាននរបាលខណ្ឌដូនពេញ។លោក ចាន់ ពុទ្ធិស័ក សកម្មជនដីធ្លីនៅបឹងកក់ឲ្យបានដឹងថា រហូតដល់ម៉ោងជាង៨ព្រឹកនេះ សមត្ថកិច្ចមិនទាន់ដោះលែងសកម្មជនស្ត្រីទាំងពីររូបនោះឡើយ ហើយសកម្មជនដីធ្លីនិងមន្ត្រីសិទ្ធិមនុស្សកំពុងតាមដានករណីនេះ នៅអធិការដ្ឋាននរបាលខណ្ឌដូនពេញ៕

 

http://vodhotnews.com/2016/08/women-black-monday-activist-still-not-yet-released


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា