អ្នកស្រី ថាក់ ឡានី បដិសេធ​ចូល​ខ្លួន​តាម​ដីកា​កោះ​របស់​តុលាការ​ជា​លើក​ទី​២

2016-08-17 11:45:00 4783 Views

 

សមាជិក​ព្រឹទ្ធសភា​គណបក្ស សម រង្ស៊ី អ្នកស្រី ថាក់ ឡានី បដិសេធ​ចូល​ខ្លួន​តាម​ដីកា​កោះ​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ជា​លើក​ទី២ នៅ​ថ្ងៃ​ទី​១៧ សីហា ជុំវិញ​បណ្ដឹង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ព្រះរាជអាជ្ញារង និង​ជា​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក លី សុផាណា ថ្លែង​តាម​បណ្ដាញ​ទំនាក់ទំនង​តេឡេក្រាម (Telegram) នៅ ​ថ្ងៃ​ទី​១៧ សីហា ថា ជន​ជាប់​សង្ស័យ​ឈ្មោះ ថាក់ ឡានី មិន​បាន​ចូល​ខ្លួន​តាម​កាល​បរិច្ឆេទ​នៃ​ការ​កោះ​ហៅ​លើក​ទី២ របស់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ។ លោក​បន្ត​ថា តុលាការ​សម្រេច​បន្ត​ចំណាត់​ការ​ស៊ើបអង្កេត​រឿង​ក្ដី​នេះ​ទៀត​ដោយ​ពិនិត្យ​ លើ​ពាក្យ​បណ្ដឹង ភស្តុតាង និង​សាក្សី​ដែល​មាន​ប្រយោជន៍ ដល់​ចំណាត់​ការ​រឿង​ក្ដី​នេះ។តែ​យ៉ាងណា​ក៏​ដោយ មេធាវី​ការពារ​ក្ដី​ឲ្យ​អ្នកស្រី ថាក់ ឡានី គឺ​លោក សំ សុគង់ បាន​ចូល​មក​បំភ្លឺ​ជុំវិញ​ករណី​នេះ នៅ​ព្រឹក​មិញ ទោះបីជា​អ្នកស្រី ថាក់ ឡានី បដិសេធ​ចូល​ខ្លួន​បំភ្លឺ​ក្ដី។អ្នកស្រី ថាក់ ឡានី ត្រូវ​បាន​លោក ហ៊ុន សែន ប្ដឹង​ទៅ​តុលាការ​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១ សីហា ជុំវិញ​ការ​ចោទ​ប្រកាន់​លោក ហ៊ុន សែន ថា ជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង​នៃ​ការ​សម្លាប់​លោក​បណ្ឌិត កែម ឡី។ បណ្ដឹង​នេះ លោក ហ៊ុន សែន ទាមទារ​ឲ្យ​តុលាការ ផ្ដន្ទាទោស​អ្នកស្រី ថាក់ ឡានី តាម​ច្បាប់ និង​ទារ​សំណង​ជំងឺ​ចិត្ត​ក្នុង​ម្នាក់ ១០០​រៀល។ប្រភពRFA

 

http://www.rfa.org/khmer/news/law/Thak-Lany-rejects-second-summon-08172016000901.html


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា