លោក ហុង លីម គ្រោង​ជំរុញ​សភា​អូស្ត្រាលី​ដាក់​លោក ហ៊ុន សែន ក្នុង​បញ្ជី​ខ្មៅ

2016-08-17 15:15:00 4801 Views

 

តំណាងរាស្ត្រ​ខ្មែរ-​អូស្ត្រាលី គ្រោង​ជំរុញ​ឲ្យ​សភា​សហព័ន្ធ​របស់​ប្រទេស​អូស្ត្រាលី ដាក់​លោក ហ៊ុន សែន ក្នុង​បញ្ជី​ស្បែក​ខ្មៅ និង​អ្នក​សមគំនិត​ក្នុង​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​ដទៃ​ទៀត មិន​ឲ្យ​ចូល​ប្រទេស​អូស្ត្រាលី។ ប៉ុន្តែ​តំណាងរាស្ត្រ និង​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​កាន់​អំណាច​កម្ពុជា អះអាង​ថា កម្ពុជា​មិន​បារម្ភ​ចំពោះ​ការ​គំរាម​នេះ​ទេ ហើយ​ថា រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​អូស្ត្រាលី កំពុង​មាន​ទំនាក់ទំនង​ល្អ។សមាជិកសភា​ខ្មែរ​-អូស្ត្រាលី​ប្រចាំ​រដ្ឋ​វ៉ិកតូរីយ៉ា (Victoria) ពី​ខាង​គណបក្ស​ពលករ​លោក ហុង លីម គ្រោង​បញ្ចុះ​បញ្ចូល​តំណាងរាស្ត្រ​សហព័ន្ធ​ពី​ខាង​គណបក្ស​របស់​លោក​ធ្វើ​ ច្បាប់​មួយ​ដាក់​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​លោក ហ៊ុន សែន និង​បក្សពួក​មួយ​ចំនួន​ក្នុង​បញ្ជី​ស្បែក​ខ្មៅ​ហាម​មិន​ឲ្យ​ចូល​ប្រទេស​ អូស្ត្រាលី។លោក​បន្ត​ថា រដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន បាន​រំលោភ​សិទ្ធិ​មនុស្ស និង​ប្រព្រឹត្ត​អំពើ​ពុករលួយ​ធ្ងន់ធ្ងរ៖ «ខ្ញុំ ​នឹង​ធ្វើ​ការ​សាកសួរ​អ្នក​នយោបាយ​ទាំង​អស់​ខាង​គណបក្ស​ខ្ញុំ​ថា តើ​គេ​អាច​ធ្វើ​ការ​ដាក់​ទណ្ឌកម្ម​ដូច​អ្វី​ដែល​ខ្ញុំ​ចង់​បាន​ធ្វើ​យ៉ាង​ ម៉េច​ទាមទារ​កុំ​ឲ្យ​លោក ហ៊ុន សែន ចូល​ទៅ​ស្រុក​ទាំង​អស់​ហ្នឹង​បាន​ដោយសារ​អំពើ​ពុករលួយ»។ប្រភពRFA

http://www.rfa.org/khmer/news/politics/Australian-lawmaker-2push-for-hunsen-into-au-blacklist-08162016235411.html


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា