សមត្ថកិច្ច​បន្ត​ឃុំ​ខ្លួន​សកម្មជន​បឹងកក់​២​នាក់​នៅ​អធិការដ្ឋាន​ខណ្ឌ​ដូនពេញ

2016-08-18 09:28:00 4752 Views

 

អាជ្ញាធរ​ខណ្ឌ​ដូនពេញ បន្ត​ឃុំ​ខ្លួន​តំណាង​សហគមន៍​​បឹងកក់​២​នាក់ គឺ​អ្នកស្រី ទេព វន្នី និង​លោកស្រី បូវ សោភា នៅ​អធិការដ្ឋាន​ខណ្ឌ​នៅ​ឡើយ​ទេ រហូត​ល្ងាច​ថ្ងៃ​ទី​១៦ សីហា។កាល​ពី​ព្រឹក​មិញ ប្អូនស្រី​លោកស្រី បូវ សោភា លោកស្រី បូវ សោភ័ណ បាន​ថ្លែង​ឲ្យ​ដឹង​ក្រោយ​ពី​ចូល​ទៅ​ជួប​អាជ្ញាធរ​ខណ្ឌ​ដូនពេញ ថា សមត្ថកិច្ច​គ្រោង​បញ្ជូន​អ្នកស្រី ទេព វន្នី និង​លោកស្រី បូវ សោភា ទៅ​កាន់​តុលាការ ដើម្បី​បន្ត​នីតិវិធី​តាម​ច្បាប់ នៅ​ថ្ងៃ​ត្រង់​នេះ។ ប៉ុន្តែ​អ្នក​ទាំង​២ មិន​ទាន់​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​តុលាការ​នៅ​ឡើយ​ទេ រហូត​ដល់​ល្ងាច​ថ្ងៃ​ដដែល​នេះ។លោកស្រី បូវ សោភ័ណ បាន​បន្ត​ឲ្យ​ដឹង​ថា សមត្ថកិច្ច​បាន​សាកសួរ​អ្នកស្រី ទេព វន្នី និង​អ្នកស្រី បូវ សោភា ​ពី​ប្រភព​នៃ​ការ​ធ្វើ​ទង់ជាតិ ទីងមោង ក្រវិល រួម​​នឹង​សម្ភារៈ​ផ្សេងទៀត សម្រាប់​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ។ក្នុង​ពេល​ជាមួយ​គ្នា មាន​សកម្មជន​ដីធ្លី​ប្រមាណ​២០​នាក់ ​កំពុង​តវ៉ា​នៅ​ខាង​មុខ​អធិការដ្ឋាន​ខណ្ឌ​ដូនពេញ ដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធរ​ដោះលែង​អ្នក​ពីរ។ ពួកគេ​ចាត់​ទុក​ការ​ចាប់​ខ្លួន​សកម្មជន​ដីធ្លី​ទាំងពីរ​មក​សាកសួរ ថា ជា​រឿង​គួរ​ឲ្យ​អស់​សំណើច។ប្រភពRFA

http://www.rfa.org/khmer/news/human-rights/freehrdkh-tep-vanny-bov-sophea-08152016235549.html


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា