ជន​ពិការ​ទាមទារ​ឱ្យ​គ.ជ.ប​ជួយ​សម្រួល​ក្នុង​ពេល​បោះឆ្នោត​

2016-08-22 09:40:00 4792 Views

 

លោក​ ហង្ស​ ពុទ្ធា​ អ្នក​នាំ​ពាក្យ​គណៈ​កម្មការ​រៀប​ចំ​ការ​បោះឆ្នោត​ បានឲ្យដឹង​ថា​ គជប​បាន​ណែនាំ​ដល់​ការិយាល័យ​ចុះ​ឈ្មោះ​បោះឆ្នោត​ទាំង​អស់​ឲ្យ​យក​ចិត្ត​ទុក ​ដាក់​ចំពោះ​ជន​ពិការ​រួច​ហើយ។​​ខណៈ​ដែល​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​កាន់​តែ​ខិត​ចូល​មក​ដល់​មន្ត្រី​ជាន់​ ខ្ពស់​នៃ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ (គ.ជ.ប.) អះអាង​ថា​នឹង​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ជា​ពិសេស​ជួយ​សម្រួល​ដល់​ជន​ពិការ​ ក្នុង​ការ​ចុះឈ្មោះ​ និង​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ។​ ក៏​ប៉ុន្តែ​ក្រុម​មន្ត្រី​សង្គម​ស៊ីវិល​ យល់​ថា​ក្រុម​ជន​ពិការ​នៅ​តែ​ប្រឈម​នឹង​ការ​ពិបាក និង​មិន​មែន​ជា​ក្រុម​អាទិភាព​សម្រាប់​ការ​បោះឆ្នោត។​លោក​ ងិន ​សៅ​រ័ត្ន ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​ជន​ពិការ​កម្ពុជា ឲ្យដឹង​ថា​ កង្វះ​ការ​ផ្សព្វផ្សាយ​ជា​ស្លាក​សញ្ញា​ដល់​ជន​ពិការ​ កង្វះ​ជម្រាល​សម្រាប់​ជន​ពិការ​ជិះ​រទេះ​ គោល​នយោបាយ​គណបក្ស​ដែល​មើលរំលង​ជន​ពិការ​ និង​ករណី​រើសអើង​ គឺ​ជា​បញ្ហា​ចម្បងៗ​ដែល​ជន​ពិការ​កំពុង​ប្រឈម​ចំពោះ​ការ​ចុះឈ្មោះ ​និង​បោះឆ្នោត​នៅ​កម្ពុជា។​«ការរើសអើង​ដោយ​បងប្អូន​ជន​ពិការ​ដោយ​មេភូមិ​ មេឃុំ​ គាត់​ប្រើ​ពាក្យ​ថា​ ពិការ​ដៃ​ ពិការ​ជើង ពិការ​ភ្នែក​ចឹង​មិន​បាច់​ទៅ​បោះឆ្នោត​ទេ​ នាំ​តែ​ទើស​គេ​ទើស​ឯង។ ចឹង​បាន​យើងស្នើ​សុំ​កុំ​ឲ្យ​មាន​ការ​រើសអើង ដោយសារ​សន្លឹកឆ្នោត​របស់​បងប្អូន​ជន​ពិការ ​មាន​តម្លៃ​ស្មើ​សន្លឹក​ឆ្នោត​អ្នក​មិន​ពិការ​ដែរ»។​លោក​បន្ថែម​ថា​ គ.ជ.ប​ បាន​សម្រេច​បដិសេធ​សំណើ​សុំ​បន្ថែម​ក្រឡោន​បញ្ជាក់​ពី​ជន​ពិការ​នៅ​ក្នុង​ បញ្ជី​បោះឆ្នោត​ហើយ​គ.ជ.ប ​អះអាង​ថា​ ព័ត៌មាន​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​ត្រូវ​បាន​ចង​ក្រង​រួច​ហើយ​។ប្រភព VOA

http://khmer.voanews.com/a/disabled-cambodians-want-help-for-election-registration/3471810.html


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា