រដ្ឋាភិបាលថាជនអន្តោប្រវេសន៍វៀតណាមប្រើប្រាស់ឯកសារដ្ឋបាលមិនប្រក្រតីមានជាង៩ម៉ឺននាក់

2016-08-22 12:00:00 4770 Views

 

រដ្ឋាភិបាលកម្ពុជាបានរកឃើញថាជនបរទេសអន្តោប្រវេសន៍វៀតណាម រស់នៅកម្ពុជា ដែលកាន់កាប់ឯកសាររដ្ឋបាលមិនប្រក្រតី និងស្នាក់នៅយូរគ្មានឯកសារ មានជាង៩ម៉ឺននាក់ ខណៈគណបក្សប្រឆាំងជំរុញឲ្យបញ្ជាក់ពីអ្នកដែលមានលិខិតស្របច្បាប់ ដើម្បីធានាភាពត្រឹមត្រូវនៃការចុះឈ្មោះបោះឆ្នោតថ្មី។ថ្លែងក្នុងពិធីប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបជំហានដំបូង ស្ដីពីការគ្រប់គ្រងជនបរទេសអន្តោប្រវេសន៍ក្នុងប្រទេសកម្ពុជា នៅថ្ងៃសុក្រទី១៩ នេះ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោក សុខ ផល បានមានប្រសាសន៍ថា ជនអន្តោប្រវេសន៍រស់នៅកម្ពុជា មានចំនួនប្រមាណជាង១៦ម៉ឺននាក់ ក្នុងនោះជនជាតិវៀតណាមមានច្រើនជាងគេ គឺ ៩៩.៤៩ភាគរយ។លោក សុខ ផល ឲ្យដឹងថា ជនជាតិវៀតណាមចំនួន ៧៦ ៣៩៨នាក់ បានកាន់កាប់ឯកសាររដ្ឋបាលមិនប្រក្រតី ក្នុងនោះមាន សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ សំបុត្រកំណើតខ្មែរ បណ្ណបោះឆ្នោតខែ្មរ សំបុត្រអាពាហ៍ពិពាហ៍ អត្តសញ្ញាណបណ្ណសញ្ជាតិខែ្មរ លិខិតឆ្លងដែនខ្មែរ បណ្ណមន្ត្រីរាជការ និងឯកសារដទៃទៀត។លោកបន្ថែមថា ជនបរទេសស្នាក់នៅយូរគ្មានឯកសារ ដែលជាជនជាតិវៀតណាម មានចំនួន ១៤ ២៤៦នាក់ ទោះបីជាពួកគេបានចូលមកស្នាក់នៅយូរ។ លោកថា ពួកគេមួយចំនួន នៅតែមិនរវីរវល់ស្វែងរកឯកសារ ហើយមួយចំនួនទៀត អះអាងថា មានឯកសារតែបាត់បង់ដោយប្រការផ្សេងៗ។ប្រភពVOD

http://vodhotnews.com/19/08/2016/govnt-said-vn-immigration-over-90k


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា