លោក ហ៊ុន សែន ថាគ្មាននរណាបំបែកឯកត្តកម្មពីលោកបានទេ

2016-08-22 14:40:00 4765 Views

 

នាយករដ្ឋមន្រ្តីកម្ពុជាដែលកាន់អំណាចជាង៣០ឆ្នាំមកនេះ អះអាងថាគ្មាននរណាអាចបំបែកឯកត្តកម្មពីលោកបានទេ ក្នុងការកាន់អំណាចតាំងពីវ័យក្មេងមក។នៅចំពោះមុខសកម្មជនបរិស្ថាននិងមន្រ្តីរដ្ឋាភិបាលរាប់រយនាក់ក្នុងវេទិកាបរិស្ថាននៅថ្ងៃនេះ លោក ហ៊ុន សែន បានរំលឹកពីប្រវត្តិការងាររបស់លោកដោយភ្ជាប់នឹងប្រវត្តិដឹកនាំកងទ័ពប្រឆាំងនឹងរបបខ្មែរក្រហម។លោកអះអាងថា លោកអាចដើរចេញពីអំណាចនៅពេលណាក៏បានដែរ ប៉ុន្តែលោកសួរថាតើនរណានឹងមកជំនួស? លោកអះអាងថា លោកក្រាញអំណាច ដើម្បីសុវត្ថិភាពប្រទេស។ជាមួយគ្នានោះ លោកទទួលស្គាល់ថាការចុះមូលដ្ឋានជួបពលរដ្ឋនៅពេលថ្មីៗ គឺដើម្បីរកសន្លឹកឆ្នោត។ លោកថា នេះជាឆ្លើយតបទៅនឹងការរិះគន់របស់បក្សប្រឆាំង។អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) បានចេញរបាយការណ៍មួយដែលមានកម្រាស់ជាង៧០ទំព័រ ដោយនិយាយពីការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ហើយបានចាត់ទុកការដឹកនាំអស់រយៈជាង៣០ឆ្នាំមកនេះថា ពោរពេញទៅដោយ ហិង្សា ការគាបសង្កត់ និងអំពើពុករលួយ។ចំណងជើងរបាយការណ៍នេះមានឈ្មោះថា «30 years of Hun Sen: Violence, Repression, and Corruption in Cambodia» ដែលត្រូវបានស្រាវជ្រាវនិងសរសេរដោយនាយកអង្គការ Human Rights Watch ប្រចាំអាស៊ី លោក ប្រេដ អាដាម (Brad Adams)។ប្រភពVOD

http://vodhotnews.com/22/08/2016/no-one-could-break-hun-sen-record


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា