រដ្ឋាភិបាល​សម្រេច​សើរើ​បរទេស​កាន់​អត្តសញ្ញាណ​បណ្ណ​ខ្មែរ​

2016-08-23 10:00:00 5493 Views

 

រដ្ឋាភិបាល​បានសម្រេច​ឲ្យ​មន្ត្រី​នគរបាល​​​អន្តោប្រវេសន៍​ពិនិត្យ​សើរើ​ការបំពេញ​ឯកសារ​រដ្ឋបាល និង​ការផ្តល់​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ​ដល់​ជនអន្តោប្រវេសន៍​ទាំងអស់ កន្លងទៅ​ឡើងវិញ ដើម្បី​ឲ្យ​ប្រាកដថា ពួកគេ​បាន​បំពេញ​ឯកសារ​ចូលសញ្ជាតិ​ខ្មែរ​ស្របច្បាប់​​។ នេះ​បើតាម លោក សុខ ផល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​។​លោក សុខ ផល បាន​ប្រាប់អ្នកសារព័ត៌មាន​ក្រោយពី​ការបង្ហាញ​របាយការណ៍ជំរឿន​អន្តោប្រវេសន៍ លើកដំបូង​ថា រដ្ឋាភិបាល​សម្រេចពុំទទួលស្គាល់​ការបំពេញ​ឯកសារ​​​​​​​​​​​រដ្ឋបាល​សញ្ជាតិខ្មែរ និង​ការផ្តល់​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិខ្មែរឲ្យជនបរទេស កន្លងទៅ​ឡើយ។ លោកនិយាយថា ជនអន្តោ​​​ប្រវេសន៍​​​​​ទាំងអស់ ត្រូវ​ចូលខ្លួន​បំពេញ​ឯកសារ​អន្តោ​ប្រវេសន៍​​ឡើងវិញ ដើម្បីធានាថា ពួកគេ​​រស់នៅ​​​​​ស្របច្បាប់ ក្នុងប្រទេសកម្ពុជា​​។ ករណី​ជនអន្តោប្រវេសន៍​គ្រប់​សញ្ជាតិ​ដែល​ចូលប្រទេសកម្ពុជាចាប់តាំងពី​សម័យ​សង្គម​រាស្ត្រនិយម រហូតដល់បច្ចុប្បន្ន ពុំ​ស្ម័គ្រចិត្ត​ចូលខ្លួន​បំពេញ​​​​​ឯកសារ​​​​បញ្ជាក់​​​​​​ពីភាព​​​ស្របច្បាប់​​ឡើងវិញនោះទេ ពួកគេ​ត្រូវតែ​ចាក​ចេញពី​កម្ពុជា​។ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សុខ ផល បញ្ជាក់។ ​
បើតាម​លោក សុខ ផល  ជនអន្តោប្រវេសន៍​ទាំងអស់​ត្រូវបំពេញ​ឯកសារ​អន្តោប្រវេសន៍​ឡើងវិញ ហើយ​ជនអន្តោប្រវេសន៍​បរទេស​វ័យ​ចំណាស់ អាច​ទទួលបាន​ឯកសារ​ស្របច្បាប់​មាន​សុពលភាព រយៈពេល ៧​ឆ្នាំ និង​កុមារ​រយៈពេល ៣​ឆ្នាំ​ ៕ប្រភពថ្មីៗ

https://www.thmeythmey.com/?page=detail&ctype=article&id=43429&lg=kh&action=share


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា