លោក សម រង្ស៊ី ថាលោក ហ៊ុន សែន ព្យាយាមរារាំងគណបក្សប្រឆាំងមិនឲ្យប្រកួតប្រជែង

2016-08-24 14:10:00 4759 Views

 

លោក សម រង្ស៊ី បានថ្លែងប្រាប់អ្នកគាំទ្ររបស់ខ្លួននៅក្រៅប្រទេសថាចំណាត់ការនានារបស់រដ្ឋាភិបាល រួមទាំងតុលាការមកលើសមាជិកគណបក្សប្រឆាំងជាការរារាំងរបស់លោក ហ៊ុន សែន មិនចង់ឲ្យគណបក្សប្រឆាំងចូលរួមបោះឆ្នោត។លោក សម រង្ស៊ី លើកឡើងដូចនេះតាមរយៈវីដេអូមួយកាលពីម្សិលមិញ ដែលលោកបានថ្លែងនៅទីក្រុង Spartanburg រដ្ឋ South Carolina សហរដ្ឋអាមេរិក។ លោកថា បើមិនឲ្យគណបក្សសង្គ្រោះជាតិចូលរួមបោះឆ្នោតគឺគ្មាននរណាទទួលស្គាល់ការបោះឆ្នោតទេ។លោកមានប្រសាសន៍ថា៖ “ដូច្នេះអត់មានអ្នកណាទទួលស្គាល់ទេ។ ទទួលស្គាល់ ទាល់តែមានការប្រកួត ទាល់តែគូប្រកួតពីរ ឥឡូវនេះគាត់រករឿងគណបក្សសង្គ្រោះជាតិ រករឿងទាំង កឹម សុខា រករឿងទាំង សម រង្ស៊ី គឺគាត់មិនចង់ ហើយគាត់មិនហ៊ានប្រកួតជាមួយប្រធានគណបក្សប្រឆាំង គឺគណបក្សសង្គ្រោះជាតិ“។អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ប្រាប់វីអូឌីថាការចាប់ខ្លួនសមាជិកបក្សប្រឆាំងនិងការមិនអាចចូលប្រកួតប្រជែងរបស់លោក សម រង្ស៊ី ជាកំហុសរបស់លោក សម រង្ស៊ី និងសមាជិកខ្លួនឯងផ្ទាល់ ដោយលោកថាអ្វីដែលលោក សម រង្ស៊ី និងសមាជិកខ្លួនធ្វើគឺត្រូវទទួលខុសត្រូវមុខច្បាប់។ប្រភពVOD

http://vodhotnews.com/24/08/2016/hun-sen-try-to-prevent-cnrp-from-election-said-sam-rainsy


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា