គណបក្ស​យុវជន​កម្ពុជា​ព្រមាន​បាតុកម្ម​បើ​វៀតណាម​មិន​ឆ្លើយ​តប​ញត្តិ​ខ្លួន​រឿង​បញ្ហា​ព្រំដែន

2016-08-30 10:50:00 4757 Views

 

សមាជិក​គណបក្ស​យុវជន​កម្ពុជា ១៥​នាក់ យក​ញត្តិ​ទៅ​ដាក់​នៅ​ស្ថានទូត​វៀតណាម កាលពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២៩ ខែ​សីហា ទាមទារ​អោយ​ភាគី​វៀតណាម បញ្ឈប់​ការ​រំលោភ​ទឹកដី​កម្ពុជា។ គណបក្ស​នេះ​ថា ខ្លួន​នឹង​រៀបចំ​ធ្វើ​បាតុកម្ម​បិទ​ទីផ្សារ​ផលិតផល​វៀតណាម នៅ​កម្ពុជា ប្រសិនបើ​គ្មាន​ការ​ឆ្លើយ​តប។ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ថា ការ​ទាមទារ​អោយ​បិទ​ទីផ្សារ​នេះ​ជា​គំនិត​ព្រៃ។គម្រោង​ធ្វើ​បាតុកម្ម​ទាមទារ​អោយ​បិទ​ទីផ្សារ​ផលិតផល​វៀតណាម នៅ​កម្ពុជា​នេះ ជា​ផ្នែក​មួយ​នៃ​ញត្តិ​ទាមទារ​របស់​គណបក្ស​យុវជន​កម្ពុជា ដាក់​ទៅ​កាន់​រដ្ឋាភិបាល​វៀតណាម ដែល​ស្នើ​អោយ​បញ្ឈប់​នូវ​អំពើ​ដែល​គណបក្ស​នោះ​ហៅ​ថា ទុច្ចរិត និង​រំលោភ​លើ​ទឹក​ដី​កម្ពុជា ដូចជា​ការ​សាងសង់​ប៉ុស្តិ៍ និង​ជីក​ស្រះ​លើ​តំបន់​ហាម​ឃាត់ ឬ​ហៅ​ថា តំបន់​ស និង​ការ​ប្រើ​អំពើ​ហិង្សា​លើ​ប្រជាជន​ខ្មែរ​រស់​នៅ​តាម​ព្រំដែន។ប្រធាន​គណបក្ស​យុវជន​កម្ពុជា លោក ពេជ្រ ស្រស់ និង​សមាជិក​បក្ស ១៤​នាក់​ទៀត បាន​នាំ​យក​ញត្តិ​ទាមទារ​នេះ​ទៅ​ដាក់​នៅ​ស្ថានទូត​វៀតណាម នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២៩ ខែ​សីហា ឆ្នាំ​២០១៦។ លោក ពេជ្រ ស្រស់ បាន​អោយ​អាស៊ីសេរី ដឹង​ថា ខាង​ស្ថានទូត​មិន​បាន​ទទួល​យក​សេចក្ដី​ទាមទារ​របស់ គណបក្ស​លោក​ទេ ដោយ​លើក​មូលហេតុ​ថា រវល់​ប្រជុំ។ អភិបាល​រង​ខណ្ឌ​ចំការមន ជា​អ្នក​មក​ទទួល​ជំនួស ហើយ​ប្រាប់​ថា នឹង​ប្រគល់​ជូន​ស្ថានទូត​វៀតណាម។ប្រភពRFA

http://www.rfa.org/khmer/news/politics/youth-party-warn-to-demon-against-VN-in-08292016002650.html


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា