ភរិយា​លោក​បណ្ឌិត កែម ឡី និង​កូនៗ​បាន​ចាកចេញ​ពី​ប្រទេស​កម្ពុជា​ហើយ

2016-08-30 14:50:00 4773 Views

 

ភរិយា​របស់​លោក​បណ្ឌិត កែម ឡី អ្នកស្រី ប៊ូ រចនា និង​កូនៗ​ទាំង​បួន​នាក់ បាន​ចាកចេញ​ពី​ប្រទេស​កម្ពុជា ហើយ​កាល​ពី​ថ្ងៃ​ទី​២៨ សីហា។ ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ដែល​ជា​សមាជិក​គណៈកម្មការ​រៀបចំ​បុណ្យ​សព​លោក​បណ្ឌិត កែម ឡី មាន​ថេរ​ដីកា​ថា អ្នកស្រី ប៊ូ រចនា និង​កូនៗ​បាន​ទៅ​ដល់​ទីកន្លែង​សុវត្ថិភាព​ហើយ ប៉ុន្តែ​ព្រះអង្គ​មិន​អាច​បញ្ជាក់​ប្រាប់​ថា​ទៅ​នៅ​ប្រទេស​ណា​នោះ​ទេ។ព្រះតេជព្រះគុណ​បន្ថែម​ថា នៅ​មុន​ពេល​អ្នកស្រី ប៊ូ រចនា និង​កូនៗ​បាន​ចាកចេញ​ពី​ប្រទេស​កម្ពុជា នេះ អ្នកស្រី​បាន​ធ្វើ​លិខិត​ផ្ទេរ​សិទ្ធិ​ឲ្យ​គណៈកម្មការ​រៀបចំ​បុណ្យ​សព ដើម្បី​សុំ​ឲ្យ​ធ្វើ​បុណ្យ​សព ១០០​ថ្ងៃ ជូន​ស្វាមី​អ្នកស្រី គឺ​លោក​បណ្ឌិត កែម ឡី។ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ឲ្យ​ដឹង​ថា បុណ្យ​សព​គម្រប់ ១០០​ថ្ងៃ​នេះ នឹង​ធ្វើ​រយៈពេល​បី​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៦ ខែ​តុលា ខាង​មុខ។ ពិធី​បុណ្យ​សព ១០០​ថ្ងៃ​នេះ ព្រះអង្គ​មាន​ថេរ​ដីកា​ថា គណៈកម្មការ​មិន​ទាន់​សម្រេច​ថា ​នឹង​ធ្វើ​នៅ​រាជធានី​ភ្នំពេញ ឬ​នៅ​ខេត្ត​តាកែវ នោះ​ទេ។ ការ​កំណត់​ទីតាំង​នេះ គឺ​អាស្រ័យ​លើ​ប្រជាពលរដ្ឋ​ភាគច្រើន​ជា​អ្នក​សម្រេច ថា​តើ​ចង់​ធ្វើ​នៅ​ទីតាំង​វត្ត​ចាស់ រាជធានី​ភ្នំពេញ ឬ​ធ្វើ​នៅ​ខេត្ត​តាកែវ នោះ?៕ប្រភពRFA

http://www.rfa.org/khmer/news/social-economy/kem-ley-wife-and-sons-leave-cambodia-08292016102439.html


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា