ក្រសួងថាទាល់តែបិទហិបឆ្នោតទើបឲ្យអ្នកសារព័ត៌មានផ្សាយបាន

2016-08-31 09:25:00 4792 Views

 

ក្រសួងព័ត៌មានថាមិនឲ្យអ្នកសារព័ត៌មានធ្វើការផ្សាយឬអត្ថាធិប្បាយទាក់ទាក់នឹងដំណើរការបោះឆ្នោត មុនពេលដែលការបោះឆ្នោតត្រូវបានបញ្ចប់នោះទេ ដោយថាកុំឲ្យមានការភាន់ច្រឡំពីសាធារណៈជន។លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ខៀវ កាញារីទ្ធ បានថ្លែងបែបនេះ ក្នុងសិក្ខាសាលា ថ្ងៃទី៣០ ខែសីហានេះ ស្តីពី នីតិវិធី និងច្បាប់បោះឆ្នោតដែលធ្វើនៅក្រសួងព័ត៌មាន ។ លោកមានប្រសាសន៍”ធម្មតានៅក្នុងពេលថ្ងៃបោះឆ្នោត ជាធម្មតាគេសុំឲ្យអ្នកកាសែតនៅស្ងាត់ស្ងៀម បានន័យថា ដោយសារយើងយល់ហើយថា បួន ប្រាំរឿងមកហើយនេះ យើងដឹងថា របៀបការផ្សព្វផ្សាយមានពីរបែប ទី១ការផ្សព្វផ្សាយ គ្រាន់តែយកមនុស្សពីរ បីនាក់ ហាក់ដូចជាបំពងសំឡេងធំ ដូច្នេះហើយដែលធ្វើឲ្យមានការប៉ះពាល់លើការប្រព្រឹត្តទៅនៃការបោះឆ្នោត។ និយាយរួមសូមឲ្យស្ងាត់ស្ងៀមតែម្តងនៅពេលដែលក្រោយការបោះឆ្នោតបិទបញ្ជី បិទហិបបោះឆ្នោតហើយទើបអ្នកកាសែតអាចធ្វើអត្ថាធិប្បាយអ្វីផ្សេងបានទៀត  ហើយដើម្បីប្រជាជនគាត់មានការស្ងប់អារម្មណ៍របស់គាត់ក្នុងការងារនេះ”។កាលពីការបោះឆ្នោតឆ្នាំ២០១៣ ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមួយចំនួនបានផ្សាយផ្ទាល់ពីដំណើរការបោះឆ្នោត ដោយមានអ្នករាយការណ៍ពីភាពមិនប្រក្រតីមួយចំនួនដែលបានកើតនៅតាមមណ្ឌលបោះឆ្នោត។ពេលនោះមន្រ្តីក្រសួងព័ត៌មានបានទូរស័ព្ទប្រាប់វិទ្យុ VOD ឲ្យផ្អាកការផ្សាយ។ប្រភពVOD


http://vodhotnews.com/30/08/2016/ministry-of-information-said-the-box-of-vote-need-to-close-before-allow-the-press-provide-information


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា