ឧទ្ធម្ភាគចក្រ​យោធា​ច្រើន​គ្រឿង​ហោះ​ឆ្វែល​លើ​ទីស្នាក់ការ​បក្ស​សង្គ្រោះ​ជាតិ

2016-08-31 16:10:00 4758 Views

 

ឧទ្ធម្ភាគចក្រ​យោធា ៣​គ្រឿង​ទៀត បាន​បន្ត​ហោះ​ឆ្វែល​ជុំវិញ​​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ម៉ោង​ជិត ២​រសៀល​​នេះ។ សកម្មភាព​ហោះហើរ​ឆ្លង​កាត់​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ចាក់អង្រែលើ នេះ គឺ​បាន​កើត​ឡើង​កាល​ពី​ម៉ោង ១០​ព្រឹក ថ្ងៃ​ទី​៣១ ខែ​សីហា នេះ​ម្ដង​រួច​ហើយ។តំណាងរាស្រ្ត និង​ជា​មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក ឡុង រី ឲ្យ​អាស៊ីសេរី ដឹង​ថា កាល​ពី​ព្រឹកមិញ ឧទ្ធម្ភាគចក្រ​ទាំង​នោះ​ហោះ​ឆ្វែល​ក្បែរៗ​ដំបូល​ទីស្នាក់ការ​កណ្ដាល​ក្នុង​ រយៈពេល​ជាង ៤០​នាទី ទើប​ផ្លាស់ទី​ចាកចេញ។ លោក ឡុង រី ឲ្យ​ដឹង​ថា មិន​ត្រឹម​តែ​មាន​ឧទ្ធម្ភាគចក្រ​ហោះ​ឆ្វែល​ប៉ុណ្ណោះ​ទេ ថែម​ទាំង​មាន​អូប័រ​ជា​ច្រើន​គ្រឿង​បើក​ឆ្លង​កាត់​ខាង​ក្រោយ​ទីស្នាក់ការ​ នេះ​ទៀត​ផង។លោក​ថា នេះ​ជា​សកម្មភាព​គំរាមកំហែង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​លោក​ចោទ​សួរ​ថា តើ​ទី​នេះ (ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ) ជា​កន្លែង​ហាត់សម​ហោះ​យន្តហោះ​របស់​យោធា ឬ​យ៉ាង​ណា? រូបភាព​បែប​នេះ គឺ​ដូច​គ្នា​ទៅ​នឹង​រូប​កាល​ពី​ដើម​ឆ្នាំ​២០១៤ នៅ​ពេល​សមត្ថកិច្ច​ចុះ​បំបែក​ទីលាន​ប្រជាធិបតេយ្យ ក៏​មាន​ឧទ្ធម្ភាគចក្រ​ហោះ​ឆ្វែល​នៅ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ ដូច​គ្នា​នេះ​ដែរ។ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ សព្វថ្ងៃ គឺ​ជា​កន្លែង​ដែល​លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ឃុំ​ខ្លួន​ឯង ដែល​សកម្មជន​គណបក្ស​ប្រឆាំង​តែងតែ​ផ្លាស់​វេន​គ្នា​ទៅ​ប្រមូល​ផ្ដុំ​នៅ​ទី​ នោះ។ប្រភពRFA

http://www.rfa.org/khmer/news/politics/helicopters-cnrp-08312016031912.html


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា