សួន សេរីរដ្ឋា ប្រាប់សកម្មជនខ្លួនឲ្យត្រៀមប្តឹងមន្ត្រីដែលចុះឈ្មោះបោះឆ្នោតឲ្យជនបរទេស

2016-09-01 08:55:00 4767 Views

 

ប្រធានគណបក្សអំណាចខ្មែរ បានប្រកាសឲ្យសកម្មជនខ្លួនត្រៀមខ្លួនទប់ស្កាត់និងដាក់ពាក្យបណ្តឹងទៅលើមន្ត្រីណាដែលចុះឈ្មោះឲ្យជនបរទេសខុសច្បាប់ បោះឆ្នោតរើសមេដឹកនាំកម្ពុជា។ក្នុងសន្និសិទសារព័ត៌មានកាលពីព្រឹកថ្ងៃពុធ លោក សួន សេរីរដ្ឋា ថ្លែងថាគណបក្សលោកបានប្រកាសឲ្យសកម្មជនខ្លួន ត្រៀមខ្លួនទប់ស្កាត់ជនបរទេសខុសច្បាប់ដែលទៅចុះឈ្មោះបោះឆ្នោត។ លោកថាគណបក្សនេះក៏ត្រៀមដាក់ពាក្យបណ្តឹងប្តឹងមន្ត្រីណាដែលចុះឈ្មោះឲ្យជនបរទេសទាំងនោះ។ លោកបន្តថា៖ យើងសម្រេចផ្ទេរសិទ្ធិឲ្យតំណាងរាជធានីខេត្តទាំងអស់នៅទូទាំងប្រទេសគឺថាមានសិទ្ធិ ដើម្បីនឹងចាត់ចែងតែងតាំងសកម្មជននៅតាមឃុំ–សង្កាត់ទាំងអស់ ដើម្បីឃ្លាំងមើលការចុះឈ្មោះបោះឆ្នោតនៅតាមមណ្ឌលបោះឆ្នោតនៅទូទាំងប្រទេស។… ទប់ស្កាត់(ជនបរទេស)ផង ហើយអាចដាក់ពាក្យបណ្តឹងប្តឹងផង មិនមែនប្តឹងត្រឹមតែជនជាតិយួនទេ គឺប្តឹងចំពោះមន្ត្រីណាដែលឃុបឃិត ឲ្យពូកហ្នឹងបន្តចុះឈ្មោះបោះឆ្នោត”។លោក សួន សេរីរដ្ឋា អះអាងថា លោកមើលឃើញមានភាពមិនប្រក្រតីនៃការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឲ្យជនជាតិវៀតណាមដោយមិនបានចូលសញ្ញាតិត្រឹមត្រូវ។ លោកថាជនបរទេសមិនអាចសម្រេចវាសនាប្រទេសកម្ពុជាជំនួសប្រជាជនកម្ពុជាបានទេ។មន្រ្តីអន្តោប្រវេសន៍កម្ពុជាឲ្យដឹងថា មានជនជាតិវៀតណាមជាង៧ម៉ឺននាក់ប្រើប្រាស់ឯកសាររដ្ឋបាលរបស់កម្ពុជាដោយខុសច្បាប់។ប្រភពVOD

http://vodhotnews.com/31/08/2016/soun-sereyrotha-tell-his-activist-to-sue


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា