សមាជិក​សភា​បក្ស​ប្រឆាំង​ថា​ ដី​នៅ​តាម​ព្រំដែន​ខេត្តស្វាយរៀង​ នៅ​តែ​ជួល​ឱ្យ​វៀតណាម​ តែ​អភិបាលខេត្ដ​បដិសេធ​

2016-09-01 11:10:00 4760 Views

 

ជា​ថ្មី​ម្ដងទៀត​អ្នកតំណាង​រាស្ដ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ មណ្ឌល​ស្វាយ​រៀង​ លោក​  គង់​ សភា​ និង​សហការី​ បាន​ចុះ​ពិនិត្យ​ និង​អង្កេត​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា​ វៀតណាម​ ដែល​តំណាងរាស្ដ្រ​បក្ស​ប្រឆាំង​រូប​នេះ​ បាន​អះអាង​ថា​ នៅ​តាម​បន្ទាត់​ព្រំដែន​ខេត្ដស្វាយរៀង​ ស្ថិត​ក្នុង​សង្កាត់​ប្រាសាទ​ និង​ឃុំ​ ទួល​ស្ដី​ ឃុំ​ច​ន្ទ្រា​ ស្រុក​ច​ន្ទ្រា​ ពលរដ្ឋ​ខែ្ម​រ​នៅ​តែ​បន្ដ​ជួល​ដី​ឲ្យ​ទៅ​ពលរដ្ឋ​វៀតណាម​ដដែល​ ។​ ក៏​ប៉ុន្ដែ​អភិបាល​ខេត្ដស្វាយរៀង​ បាន​ឆ្លើយ​តប​ថា​ ពុំ​មានការ​ជួល​ដី​ព្រំដែន​ដូច​សមាជិក​សភា​ គណបក្សប្រឆាំង​ ចោទ​នោះ​ទេ​។​លោក​ គង់​ សភា​ បាន​ថ្លែង​ដូចនេះ​តាម​រយៈ​វី​ដេ​អូ​ខ្លី​មួយ​ ដែល​បាន​បង្ហោះ​ក្នុង​បណ្ដាញ​សង្គម​ ហ្វេ​ស​ប៊ុ​ក​ កាលពី​ថ្ងៃ​ ពុធ​ទី​ ៣១​ខែសីហា​ ដោយ​ក្នុង​នោះ​ក៏​មាន​ ពលរដ្ឋ​មួយ​ចំនួន​ បាន​អះអាង​ថា​ពិតជា​មាន​ពលរដ្ឋ​ វៀតណាម​ជួល​ដី​ធ្វើស្រែ​ពី​កសិករ​ខ្មែរ​ ហើយ​យក​កម្មករ​ខ្មែរ​ជា​អ្នក​ចាំ​ដី​ ទៀត​ផង​។​អ្នកតំណាង​រាស្ដ្រ​មក​ពី​គណបក្សប្រឆាំង​ ធំ​ជាងគេ​នេះ​ក៏​បាន​អះអាង​ថា​ លោក​នឹង​នាំ​ដំណឹង​នេះ​ទៅ​ជម្រាប​ រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​ដើម្បី​ មាន​វិធានការ​ជាក់ស្ដែង​។​លោក​ គង់​ សភា​៖«​ខ្ញុំ​បាន​សរសេរ​លិខិត​ហ្នឹង​ទៅ​ឧបនាយករដ្ឋមន្ដ្រី​ រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ​ហើយ​ ហើយ​សុំ​ឲ្យ​ឧបនាយករដ្ឋមន្ដ្រី​ រក​ឲ្យ​ឃើញ​នូវ​ម្ចាស់​ដី​ដែល​ជួល​ដី​ ឲ្យ​យួន​ពិតប្រាកដ​ ថា​តើ​ដី​ហ្នឹង​ជា​របស់​អ្នក​ណា​»​។​ប្រភពវិទ្យុស្រ្តីFM102

http://wmc.org.kh/archives/25337


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា