អ្នក​សង្កេតការណ៍​ថា ជនជាតិវៀតណាមចុះឈ្មោះបោះឆ្នោតនៅខេត្ដសៀមរាប​

2016-09-05 09:50:00 4802 Views

 

អ្នកសង្កេតការណ៍ការចុះឈ្មោះបោះឆ្នោតម្នាក់ នៅខេត្ដសៀមរាប  ឲ្យដឹងថា លោកគ្រោងដាក់ពាក្យប្ដឹងទៅគណៈកម្មការរៀបចំការបោះឆ្នោតខេត្ត ឲ្យលុបឈ្មោះស្ត្រីម្នាក់ ពីបញ្ជីឈ្មោះបោះឆ្នោត នៅសង្កាត់នគរធំ ក្រុងសៀមរាប ដោយអះអាងថា ស្ត្រីរូបនោះជាជនបរទេស។កាលពីថ្ងៃទី០៣ ខែកញ្ញានេះ នាយប៉ុស្ដិ៍រដ្ឋបាលសង្កាត់នគរធំ លោក យ៉ម យ៉ាត់ បានកោះហៅ លោក សៀក ចំណាប់ អ្នកសង្កេតការណ៍ការចុះឈ្មោះបោះឆ្នោតតំណាងគណបក្សសង្គ្រោះជាតិនៅសង្កាត់នគរធំ ឲ្យចូលបំភ្លឺ បន្ទាប់ពីលោកបង្ហោះសារលើបណ្ដាញសង្គមហ្វេសប៊ុកថា ស្ដ្រីម្នាក់ឈ្មោះ ឈុន ភាព ជាជនជាតិវៀតណាម ប៉ុន្ដែ មានសិទ្ធិចុះឈ្មោះបោះឆ្នោត។លោក សៀក ចំណាប់ នៅព្រឹកថ្ងៃអាទិត្យនេះថា អ្នកស្រី ឈុន ភាព រស់នៅភូមិស្រះស្រង់ខាងជើង ក្នុងសង្កាត់នគរធំ មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចេញដោយអាជ្ញាធរមូលដ្ឋាន ប៉ុន្តែ គាត់និយាយភាសាខ្មែរមិនច្បាស់នោះឡើយ ដែលនាំឲ្យសន្និដ្ឋានថា ស្ត្រីរូបនោះជាជនជាតិវៀតណាម ហើយត្រូវបានគេអនុញ្ញាតឲ្យចុះឈ្មោះបោះឆ្នោត។លោកបន្ដថា លោកនឹងដាក់ពាក្យបណ្ដឹងទៅគណៈកម្មការរៀបចំបោះឆ្នោតថ្នាក់ខេត្ត ដើម្បីឲ្យបង្ហាញព្រះរាជ្យក្រឹត្យពីព្រះមហាក្សត្រ ដែលអនុញ្ញាតឲ្យជនបរទេសកាន់អត្ដសញ្ញាណប័ណ្ណខ្មែរ និងឲ្យលុបឈ្មោះចេញពីបញ្ជីឈ្មោះបោះឆ្នោតនៅពេលខាងមុខ បើសិនរកឃើញខុសប្រក្រតី។លោកថ្លែងថា៖ ប្រជាពលរដ្ឋនៅទីនោះផ្ទាល់ និងអ្នកសង្កេតការណ៍ដែលជាអ្នកភូមិហ្នឹងតាំងពីដើម ប្រាប់ថា យួនមកបោះឆ្នោតហើយមកមើលផង ហើយទី២មុខមាត់ សម្ដីគាត់ខំនិយាយនិយាយមិនច្បាស់ទេ ទោះបីខំពត់យ៉ាងណាក៍នៅមិនច្បាស់ប្រភពវីអូឌី(VOD)

http://vodhotnews.com/04/09/2016/vt-register-for-vot-say%E2%80%8Bobservers


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា