មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ចេញផ្សាយកំណត់ត្រាសង្ខេបមួយនៅរសៀលថ្ងៃទី៦ ខែកញ្ញា ដែលបង្ហាញពីផលប៉ះពាល់សិទ្ធិមនុស្សដោយសារការបូមខ្សាច់នៅកម្ពុជា។ អង្គការនេះ រកឃើញថា អភិបាលកិច្ចទន់ខ្សោយ និងអំពើពុករលួយដ៏រ៉ាំរ៉ៃ កំពុងជួយសម្រួលឱ្យមានការបូមខ្សាច់ខុសច្បាប់នៅតាមទន្លេ ច្រាំងទន្លេ និងតំបន់ឆ្នេរនៅទូទាំងប្រទេស។មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា សម្ដែងក្ដីព្រួយបារម្ភចំពោះប្រតិបត្តិការបូមខ្សាច់ដោយគ្មានការគ្រប់គ្រងត្រឹមត្រូវ និងមិនបានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមឱ្យបានគ្រប់ជ្រុងជ្រោយ។អ្នកសម្របសម្រួលគម្រោងកំណែទម្រង់ដីធ្លីរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សូផាត ថ្លែងថា ការទាញយក និងធ្វើអាជីវកម្មធនធានខ្សាច់អាចជាផ្នែកមួយជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ច ប៉ុន្តែសហគមន៍មូលដ្ឋានពុំទទួលបានផលប្រយោជន៍ខាងសេដ្ឋកិច្ចនោះទេ ព្រោះការងារត្រូវបានផ្ដល់ទៅឱ្យជនចំណាកស្រុកទៅវិញ ហើយផលប្រយោជន៍ធ្លាក់លើតែក្រុមហ៊ុនឯកជនមួយចំនួនប៉ុណ្ណោះ៖ «ធម្មតាការធ្វើអាជីវកម្ម ការធ្វើវិនិយោគ ឬក៏ការអភិវឌ្ឍ គឺយើងទទួលស្គាល់ថា ប្រទេសនីមួយៗ ត្រូវតែមាន ក៏ប៉ុន្តែសំខាន់ត្រង់ថា រាល់កម្មវិធីដែលអភិវឌ្ឍហ្នឹង គឺត្រូវតែសិក្សាពីបញ្ហាប៉ះពាល់ដល់សង្គមបរិស្ថាន ជាពិសេសគឺជីវភាពរស់នៅ និងសិទ្ធិមនុស្សរបស់ពលរដ្ឋ»។កំណត់ត្រាសង្ខេបរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បង្ហាញថា ការបូមខ្សាច់បានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផ្នែកសិទ្ធិមនុស្ស។ប្រភពFRA
http://www.rfa.org/khmer/news/environment/cchr-release-briefing-on-hr-impacts-of-sand-dredging-09062016225449.html