លោក កឹម សុខា បន្តនៅក្នុងស្នាក់ការបក្ស រហូតមានដំណោះស្រាយ នយោបាយ

2016-09-07 16:35:00 5306 Views

 

ប្រធានស្តីទី គណបក្សសង្គ្រោះជាតិ (CNRP) លោក កឹម សុខា បានប្រកាសជំហរ យ៉ាងម៉ឹងម៉ាត់ថា លោក នឹងបន្តរស់នៅក្នុងស្នាក់ គណបក្សរហូត ទាល់តែមានដំណោះ ស្រាយផ្នែកនយោបាយណាមួយ សមស្រប ទើបចេញមកបន្ត សកម្មភាពនយោបាយ ជាធម្មតាវិញ ។ ថ្លែងក្នុងវេទិកានយោបាយ ស្តីពី វិមជ្ឈការ ឃុំ-សង្កាត់ នៅស្នាក់ការកណ្តាល គណបក្សសង្គ្រោះជាតិ នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧ នេះ លោក ហូរ វ៉ាន់ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានលើកឡើងថា លោក កឹម សុខា បានប្រកាសជំហរថា នឹងនៅស្នាក់គណបក្ស រហូតមានដំណោះ ស្រាយនយោបាយ ដូចកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ ។  លោកបញ្ជាក់ថា «រាល់សប្តាហ៍គណបក្ស សង្គ្រោះជាតិ នឹងនៅតែមានកម្មវិធី នយោបាយចំនួនបីថ្ងៃ។ ចំពោះប្រជាពលរដ្ឋ មកស្នាក់ការគណបក្ស ទំាងយប់ទំាងថ្ងៃនោះ ដើម្បីឃ្លាំមើល សភាពការណ៍នយោបាយ ក៏ដូចជាសុវត្ថិភាពប្រធានស្តីទី។ ប្រជាពលរដ្ឋមកពេលខ្លះ ក៏មានច្រើន មានតិចតាមស្ថានការណ៍ នយោបាយ» ។ លោកបន្ថែមថា ការមករបស់កម្មជន ដើម្បីចង់ឲ្យមានដំណោះស្រាយ នយោបាយដូចថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ ដើម្បីឲ្យដំណើរការបោះឆ្នោត ប្រព្រឹត្តដោយ សេរី និងយុត្តិធម៌ ។  លោកបញ្ជាក់ថា «យើងចង់ឲ្យមានដំណោះស្រាយ ដោយទម្លាក់ការ ចោទប្រកាន់លើលោក ប្រធាន និងប្រធានស្តីទី សង្គមស៊ីវិលឬអ្នក ដែលកំពុងជាប់ពន្ធនាគារប៉ុន្មាន គឺត្រូវមានដំណោះស្រាយទំាងអស់ ដើម្បីឲ្យបរិយាកាសវិល ទៅរកភាពប្រក្រតីវិញ គឺល្អ សុខសន្តិភាព សុខដុមរនា »ប្រភពដើមអម្ពិល

http://www.dap-news.com/kh/%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%80%E1%9

 

 


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា