CNRP ស្វាគមន៍អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆអំពាវនាវ ឲ្យទំលាក់បទចោទ ប្រកាន់ លោក កឹម សុខា

2016-09-08 15:20:00 4773 Views

 

សមាជិកគណៈកម្មាធិការអចិន្ដ្រៃយ៍ គណបក្សសង្គ្រោះជាតិ (CNRP) លោក គឹម សួរភីរិទ្ធ បានថ្លែងការស្វាគមន៍ ដែលអង្គការឃ្លាំមើលសិទ្ធិមនុស្ស អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប៊្រែដ អាដាម (Brad Adams) អំពាវនាវឲ្យទំលាក់បទចោទប្រកាន់ លោកកឹម សុខា ហើយថា រាជរដ្ឋាភិបាលគួរមើលបញ្ហាធំៗ  ដើម្បីដោះស្រាយសម្រាប់ផលប្រយោជន៍ជាតិ។ លោក គឹម សួរភិរិទ្ធ លើកឡើងបែបនេះ បន្ទាប់វិទ្យុអាស៊ីសេរីចេញផ្សាយនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦ថា  លោក ប៊្រែដ អាដាម នាយកប្រតិបត្តិទទួលបន្ទុកកិច្ចការតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ  អំពាវនាវឲ្យអាជ្ញាធរកម្ពុជា  ទម្លាក់ចោលបទចោទប្រឆាំង លោក កឹម សុខា  អនុប្រធាន CNRP  និងដោះលែងអ្នកជាប់ឃុំ និងអ្នកទោសនយោបាយ  ព្រមទាំងបញ្ឈប់ការគាបសង្កត់ ផ្នែកនយោបាយគ្រប់រូបភាព។ លោក គឹម សួរភីរិទ្ធ បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦ថា  ជនរងគ្រោះ ដែលគេចោទប្រកាន់រឿងផ្សេងៗ ភាគច្រើនពួកគេរងភាពអយុត្តិធម៌  ហើយរាជរដ្ឋាភិបាល គួរតែមើលឡើងវិញរឿងបញ្ហាប្រទេសជាតិ ដើម្បីផប្រយោជន៍ជាតិ ជាងផលប្រយោជន៍ នយោបាយ របស់គណបក្សណាមួយ។ លោកបន្តថា  “លោក ប៊្រែដ អាដាម  ជាអង្គការក្រៅរាជរដ្ឋាភិបាល  លោកឃើញម៉េច និយាយចឹង ពីព្រោះអ្នកចោទប្រកាន់ទាំងអស់ សុទ្ធតែពាក់ព័ន្ធ បញ្ហានយោបាយ  ជាពិសេសឲ្យរាជរដ្ឋាភិបាល មើលឡើងវិញ នៅប្រព័ន្ធតុលាការ នៅស្រុកខ្មែរ កុំឲ្យលំអៀងច្រើនពេក  ទៅគណបក្សកាន់អំណាច” ។ប្រភពដើមអម្ពិល

http://www.dap-news.com/kh/%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%80%E1%9


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា