លោក ផៃ ស៊ីផាន ថា រាជរដ្ឋាភិបាលមិនលូកលាន់ ក្នុងករណីលោក មាជ សុវណ្ណរ៉ា

2016-09-08 15:35:00 4765 Views

 

ភ្នំពេញ៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី និងជាមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល បានលើក​ឡើងថា រាជរដ្ឋាភិបាលកម្ពុជា មិនលូកលាន់ ករណីលោក មាជ សុវណ្ណរ៉ា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ (CNRP) ចំពោះការស្នើសុំនៅក្រៅឃុំបណ្ដោះអាសន្ន ពីសំណាក់មេធាវីអន្តរជាតិដែលបានប្តឹង លោក ហ៊ុន ម៉ាណែតជាថ្នូរនឹងការចរចាគ្នាក្រៅផ្លូវតុលាការ ។ មេធាវី លោក មូរតុន ក្លារមេធាវីការពារក្តីលោកមាជ សុវណ្ណារ៉ា បានបង្ហាញក្តីសង្ឃឹម ក្រោយពីកញ្ញា មាជ សុជាតា កូនស្រីច្បងលោក មាជ សុវណ្ណារ៉ា បានសរសេរលិខិតផ្ញើទៅសម្ដេចតេជោ  ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃកម្ពុជា  តាមរយៈមេធាវីលោក ហ៊ុន ម៉ាណែត នាយរងសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាកា រងកងទ័ពជើងគោក និងជាមេបញ្ជាការ នៃបញ្ជាការដ្ឋានជាតិ កម្លាំងពិសេសប្រឆាំងភេរវកម្ម កាលពីថ្ងៃទី១ ខែកញ្ញា ជាលើកទីពីរ។ លោក មូរតុនក្លារ អះអាងថា លិខិតនេះ នឹងអាចឲ្យសម្តេចតេជោ ហ៊ុន សែន គិតឡើងវិញផ្នែកមនុស្សធម៌។ លោក មូរតុនក្លារ បញ្ជាក់ថា លិខិតនេះ អាចជាការស្ទាបស្ទង់ ភាគីរាជរដ្ឋាភិបាល និងលោក ហ៊ុន ម៉ាណែត ប្រសិនបើពួកគេចង់ចរចា។ លោក ផៃ ស៊ីផាន បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦នេះថា “ខ្ញុំ​សូមជម្រាបជូនថា ចំពោះជំហររាជរដ្ឋាភិបាលកម្ពុជា យើងអត់ លូកលាន់ក្នុងសាច់រឿងនេះទេ រឿងលោក មាជ សុវណ្ណរ៉ា គឺជារឿងរបស់តុលាការ មិនមែនយករឿងលោក មាជ សុវណ្ណរ៉ា ហ្នឹងយកទៅទូទាត់សង ជាមួយ​ឯកឧត្ដម ហ៊ុន ម៉ាណែត គឺករណីនេះពីរខុសគ្នា ហើយយើងស្ថិតនៅជាគោលជំហរ នីតិរដ្ឋ យើងនៅតែគោរព ដំណើរការយុត្តិធម៌ ដែលជាដែនសមត្ថកិច្ចរបស់គាត់” ។ប្រភពដើមអម្ពិល http://www.dap-news.com/kh/%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%80%E1%9F

 


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា