ភ្នំពេញ ៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យ រាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាល មិនចាប់អារម្មណ៍ ចំពោះលោក អេដ រ៉យ (Ed Royce) ប្រធានគណៈកម្មការ កិច្ចការបរទេស នៃសភាសហរដ្ឋអាមេរិក ដែលថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរ។ លោកស្រី មូរ សុខហួរ មន្រ្តីជាន់ខ្ពស់ គណបក្សសង្រ្គោះជាតិ (CNRP) បានថ្លែង ក្នុងវេទិកានយោបាយ ស្ដីពី “នយោបាយក្នុងប្រទេស និងនយោបាយការបរទេស” នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦ថា លោក អេដ រ៉យ បានសម្តែងការព្រួយបារម្ភ អំពីការធ្លាក់ចុះដ៏ធ្ងន់ធ្ងរ នៃលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា ។ លោក ផៃ ស៊ីផាន បានថ្លែងប្រាប់ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦នេះថា “ខ្ញុំយល់ថា ជាក្រុមនយោបាយ របស់សហរដ្ឋអាមេរិកទេ យើងមិនមានការចាប់អារម្មណ៍ នៅក្នុងពាក្យប្រជាធិបតេយ្យ របស់ក្រុមហ្នឹងប្រើប្រាស់ទេ ។ អ្វីដែលយើងយល់ឃើញថា ជាលទ្ធិប្រជាធិបតេយ្យ របស់កម្ពុជា យើងអនុវត្តន៍ទៅលើនីតិរដ្ឋ រដ្ឋធម្មនុញ្ញរបស់កម្ពុជា” ។ អ្នកនាំពាក្យរាជរដ្ឋាភិបាល រូបនេះ បន្ថែមថា ចំពោះលក្ខខណ្ឌ ឬស្តង់ដារ លទ្ធិប្រជាធិបតេយ្យ មានលក្ខណទូលំទូលាយ ហើយអ្វីដែលកំពុងដំណើរការ សព្វថ្ងៃ គឺរក្សាសណ្ដាប់ធ្នាប់សាធារណៈ និងអនុវត្តនីតិរដ្ឋបានល្អ ដែលបានចែង ក្នុងរដ្ឋធម្មនុញ្ញកម្ពុជា ៕ ប្រភពដើមអម្ពិល
http://www.dap-news.com/kh/%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%80%E1%9