ក្រសួងមហាផ្ទៃបានអះអាងថា ករណីកាំមេរ៉ាសុវត្ថិភាពរឿងការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី នៅ ស្តាម៉ាត់ ការ៉ាស់
សាំងកាលតិច នោះ គឺក្រសួងលែងមានសមត្ថកិច្ចទៀតហើយ ដោយសារបានធ្លាក់ទៅ លើស្ថាប័នផ្សេងជាអ្នកទទួល
បន្ទុកហើយ ។ថ្លែងប្រាប់វិទ្យុ វាយោ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី៨ កញ្ញា នេះ លោក ខៀវ សុភក្ដិ ដែលជាអ្នកនាំពាក្យក្រសួងមហាផ្ទៃបានអះអាងថា កាំមេរ៉ាសុវត្ថិភាពករណីដែលដាក់នៅកន្លែងបាញ់សម្លាប់បណ្ឌិត កែម ឡី បានធ្លាក់ទៅលើដៃរបស់តុលាការទៅហើយ។ ដូច្នេះចំពោះក្រសួងមហាផ្ទៃគឺលែងដឹងលឺរឿងនេះទៀតហើយ។ « សម្លេង » ។អ្នកគោរពស្រឡាញ់លើលោកបណ្ឌិត កែម ឡី ពិសេសអ្នកដែលតែងតែចាត់ទុកថា លោកជាវីរៈបុរស ក្នុងដួងចិត្តនោះ
តែងតែទទូចទាមទារឱ្យក្រសួងមហាផ្ទៃដែលអះអាងថា មានកាំមេរ៉ាសុវត្ថិភាពដែលអា ចមើលឃើញពីទិដ្ឋភាពជាក់
ច្បាស់ចំពោះការបាញ់សម្លាប់បណ្ឌិត កែម ឡី នោះ បើកបង្ហាញជាសាធារ ណៈ ប៉ុន្តែរហូតមកទល់នឹងពេលនេះ នៅ
តែមិនទាន់បើកបង្ហាញដដែល ។ ចំណែកឯក្រសួងមហាផ្ទៃវិ ញក៏បញ្ជាក់ថា ក្រសួងលែងសមត្ថកិច្ចទៀតហើយ
ព្រោះកាំមេរ៉ាសុវត្ថិភាពបានធ្លាក់ទៅដៃរបស់តុលាកា រហើយ ។អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គមលោកបណ្ឌិត កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារចំនួនពីរគ្រាប់ បណ្ដាលឱ្យស្លាប់
ភ្លាមៗនៅកន្លែងកើតហេតុស្ថិតក្នុង ស្តាម៉ាត់ ការ៉ាស់សាំងកាលតិច ស្តុបបូកគោ រាជធា នីភ្នំពេញ កាលពីព្រឹកថ្ងៃអាទិត្យ
ទី១០ កក្កដា ឆ្នាំ ២០១៦ ។ប្រភពVIM
http://www.imnsj.org/index.php?p_tumpor=social-news&p_peasa=kh&p_laikreang=2433#