ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បង្ហាញមុខថ្លែងសារជាសាធារណៈនៅព្រឹកថ្ងៃនេះទៅកាន់អ្នកគាំទ្រ ខណៈលោកនៅក្នុងស្នាក់ការគណបក្សជាង៣ខែ មកនេះដើម្បីគេចចេញពីការចាប់ខ្លួន។ក្នុងសេចក្តីថ្លែងការណ៍គណបក្សបញ្ជាក់ថាលោក កឹម សុខា នឹងថ្លែងសារជាសាធារណៈទៅកាន់អ្នកគាំទ្រនៅម៉ោង៩ព្រឹកនេះ នៅស្នាក់ការគណបក្សក្នុងសង្កាត់ចាក់អង្រែលើខណ្ឌមានជ័យរាជធានីភ្នំពេញ។លោក កឹម សុខា សម្រេចចិត្តស្នាក់នៅក្នុងស្នាក់ការគណបក្សជាង៣ខែមកហើយ គឺចាប់តាំងពីថ្ងៃទី២៦ខែឧសភា ដើម្បីគេចចេញពីការតាមចាប់ខ្លួនរបស់សមត្ថកិច្ច។តាំងពីពេលនោះមកលោកមិនដែលបង្ហាញមុខជាសាធារណៈទេ។នៅព្រឹកនេះ នៅជុំវិញស្នាក់ការគណបក្សសង្គ្រោះជាតិ មិនមានការពង្រាយកម្លាំងច្រើនទេ គឺមានតែកម្លាំងនគរបាលចរាចរណ៍ និងកម្លាំងកងរាជអាវុធហត្ថតិចតួចប៉ុណ្ណោះ។ប្រភពVOD
http://vodhotnews.com/09/09/2016/kem-sokha-to-appear-for-public-remark