នាព្រឹកថ្ងៃសុក្រទី៩ ខែកញ្ញា ឆ្នាំ២០១៦ នេះ ឯកឧត្តម កឹម សុខា បានចេញថ្លែងការណ៍ជាសាធារណៈជាលើកដំបូង នៅចំថ្ងៃដែលតុលាការរាជធានីភ្នំពេញបើកសវនាការជំនុំជម្រះលើករណីដែលគាត់មិនចូលខ្លួនក្នុងនាមជាសាក្សី។ អនុប្រធានគណបក្សសង្គ្រោះជាតិបានធ្វើសេចក្តីថ្លែងការណ៍ជាង១០នាទីនៅទីស្នាក់ការគណបក្ស ដែលអមដោយតំណាងរាស្ត្របក្សប្រឆាំងជាច្រើនរូប។ថ្ងៃនេះ ខ្ញុំកឹម សុខា មានទុក្ខ ថ្ងៃមុខ ពលរដ្ឋខ្មែរបានសុខ»។ នេះជាសារនយោបាយរបស់ប្រធានស្តីទីបក្សប្រឆាំង ដោយបានរៀបរាប់ពីឧបសគ្គនានាក្នុងឆាកជីវិតនយោបាយរបស់ខ្លួននាពេលកន្លងមក។
មិនមានអ្វីខុសប្លែកឡើយលោក កឹម សុខា បានលើកឡើងដដែលៗថា គូប្រជែងខ្លួនបានប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីបញ្ចប់ជីវិតនយោបាយរបស់លោក។ គាត់បានថ្លែងប្រាប់អ្នកកាសែត និងអ្នកគាំទ្ររបស់ខ្លួនថា ការប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីបញ្ចប់ជីវិតនយោបាយមេដឹកនាំបក្សប្រឆាំង បានប៉ះពាល់ដល់ដំណើការលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សនិងជាការរំលោភលើកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស។ប្រធានស្តីទីបក្សប្រឆាំង គិតថា ការបោះឆ្នោតមិនប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌ឡើយ ប្រសិនបើបក្សប្រឆាំងនៅតែរងការគាបសង្កត់៕ប្រភពថ្មីៗ
https://thmeythmey.com/?page=detail&ctype=article&id=44242&lg=kh