លោក កឹម សុខា បានហៅចំណាត់ការរបស់តុលាការថា ជាចេតនាបញ្ចប់ជីវិត នយោបាយរបស់លោក

2016-09-09 10:55:00 4733 Views

 

លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ បានហៅចំណាត់ការរបស់តុលាការទៅលើរូបលោក ជាចេតនាបញ្ចប់ ជីវិតនយោបាយរបស់លោក។ ការថ្លែងនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦នេះ ស្របពេលដែលសាលាដំបូងរាជធានី ភ្នំពេញ កំពុងជំនុំជម្រះក្តីលើសំណុំរឿងរបស់លោក ដែលត្រូវបានចោទប្រកាន់ពីបទ «បដិសេធក្នុងការចូលខ្លួន» តាមមាត្រា៥៣៨ នៃក្រមព្រហ្មទណ្ឌ។ក្នុងសេចក្តីថ្លែងជាសាធារណៈក្រោយពេលសម្ងំលាក់ខ្លួនក្នុងទីស្នាក់អស់រយៈពេលជាង ៣ខែនាព្រឹកមិញនេះ លោក កឹម សុខា ក៏បានប្រ កាសដែរថា ចំណាត់ការរបស់តុលាការលើរូបលោក ក៏ដូចជាថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ ដែលជាបក្សប្រឆាំងធំជាងគេនៅកម្ពុជា ក៏នឹងធ្វើឲ្យប៉ះពាល់ដល់ដំណើរការនៃការបោះឆ្នោតផងដែរ។ លោកថា បើគ្មានថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិចូលរួមទេនោះ លទ្ធផលឆ្នោតមិនអាចទទួលយកបាននោះឡើយ។បើទោះបីជាយ៉ាងណាលោក កឹម សុខា ក៏នៅតែរក្សាជំហរក្នុងការចរចាជាមួយគណបក្សកំពុងកាន់អំណាច ក្នុងការបញ្ចប់បញ្ហាឈានទៅ រកនូវការឯកភាពជាតិ៕ប្រភពFRESHNEW

http://www.freshnewsasia.com/index.php/en/33785-2016-09-09-02-47-53.html

 


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា