CNRP រៀបចំឯកសារស ទុកឲ្យពលរដ្ឋ ដឹងពីប្រវត្តិសាស្រ្តកម្ពុជា ពិសេស ករណីលោកកឹម សុខា

2016-09-09 11:25:00 4729 Views

 

 គណបក្សសង្រ្គោះជាតិ (CNRP) បានរៀបចំឯកសារស មួយច្បាប់ ដើម្បីចារទុកជាប្រវត្តិសាស្រ្តខ្មែរ ក្នុងគោលបំណង ឲ្យប្រជាពលរដ្ឋ នៅទូទាំងប្រទេស បានដឹងពីរបបលទ្ធិប្រជាធិបតេយ្យ ដែលកំពុងកើតមានឡើង នាពេលបច្ចុប្បន្ន ជាពិសេសករណី លោក កឹម សុខា និងអ្នកជាប់ពន្ធនាគារ។ លោក ស៊ុន ឆ័យ មន្រ្តីជាន់ខ្ពស់ គណបក្សសង្រ្គោះជាតិ បានថ្លែងថា ក្នុងវេទិកាជួបជុំអ្នកគាំទ្រ នៅទីស្នាក់ការបក្ស នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦ថា ​តុលាការកាត់សេចក្តីលោក កឹម សុខា នៅព្រឹកថ្ងៃ៩ កញ្ញា នេះ  គឺគ្មានមូលដ្ឋានច្បាប់ , រំលោភរដ្ឋធម្មនុញ្ញ , និងបំពានលើនីតិវិធីច្បាប់។ លោកបន្តថា “ចឹងហើយបានជាតំណាងរាស្រ្តសភា គណបក្សសង្រ្គោះជាតិ រៀបចំឯកសារមួយ ហៅថា ឯកសារស ​ដែលបានរៀបរាប់គ្រប់៣ចំណុច ខាងលើ។ គណបក្សសង្រ្គោះជាតិ បាននិយាយប្រាប់អ្នកសារព័ត៌មាន បានធ្វើលិខិត ទៅប្រទេសម្ចាស់ហត្ថលេខី នៃកិច្ចព្រមព្រៀងទីក្រុងបារីស បានធ្វើសេចក្តីថ្លែងការណ៍មួយ ហើយមួយទៀត ចាំធ្វើឯកសារនេះធ្វើអ្វីទៀត។  នៅក្នុងប្រទេសនីមួយៗ គេតែងមានប្រវត្តិសាស្រ្ត របស់គេ ហើយគណបក្សសង្រ្គោះជាតិ បានខិតខំស្មោះស្ម័គ្រ ចំពោះជាតិ ​ធ្វើយ៉ាងណាឲ្យប្រវតិ្តសាស្រ្ត អាស្រូវរបស់កម្ពុជា ពីអតីតកាលត្រូវបានបញ្ចប់ ។ អាស្រូវកម្ពុជា ដែលយើងចង់បញ្ចប់នោះ គឺឈប់ឈ្លោះទាស់ទែងគ្នា រវាងខ្មែរនិងខ្មែរ”។​ ប្រភពដើមអម្ពិល

http://www.dap-news.com/kh/%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%80%E1%9F


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា