ភរិយារបស់លោកបណ្ឌិត កែម ឡី គឺលោកស្រី ប៊ូ រចនា បានប្រតិកម្មតបតជាមួយនឹងលោក ខៀវ សុភ័ក្រ អ្នកនាំពាក្យ
ក្រសួងមហាផ្ទៃពាក់ព័ន្ធនឹងការចោទប្រកាន់ថា លោកស្រីមិនព្រមសហការជាមួយនឹង សមត្ថកិច្ចករណីការស្លាប់របស់
លោកបណ្ឌិត កែម ឡី ។លោកស្រី ប៊ូ រចនា បានបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់លោកស្រីនៅល្ងាចថ្ងៃព្រសហ្បតិ៍ ទី៨ កញ្ញា នេះថា ចាប់
តាំងពីថ្ងៃដែលលោកបណ្ឌិត កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារឱ្យស្លាប់នៅកណ្ដាលទីក្រុងមក គឺមិនដែលមាន
សមត្ថកិច្ចណាទៅសហការ ឬសួរនាំលោកស្រីរឿងនេះឡើយ ។ប្រតិកម្មរបស់លោកស្រីនេះ ធ្វើឡើងបន្ទាប់ពីលោក សៀវ សុភ័ក្រ បានថ្លែងប្រាប់សារព័ត័មានក្នុងស្រុកថា លោកពិត
ជាសោកស្ដាយចំពោះភរិយារបស់លោកបណ្ឌិត កែម ឡី ដែលមិនព្រមសហការជាមួយ សមត្ថកិច្ចរឿងករណីបណ្ឌិត
កែម ឡី តែបែជារត់ចោលស្រុកទៅវិញ ។ តែយ៉ាងណាលោក ខៀវ សុភ័ក្រ អះអាងថា នៅតែបន្តស៊ើបអង្កេតលើរឿង
នេះ ។ប្រភពVIM
http://www.imnsj.org/?p_tumpor=social-news&p_peasa=kh&p_laikreang=2434#