លោក ផៃ ស៊ីផាន ៖ ការអនុវត្ត របស់តុលាការ ប្រកបជោគជ័យ លើករណី ឯកឧត្តម កឹម សុខា

2016-09-09 15:35:00 5451 Views

 

អ្នកនាំពាក្យទីស្ដីការ គណៈរដ្ឋមន្ដ្រីលោក ផៃ ស៊ីផាន បានថ្លែងថា ការអនុវត្តនីតិវិធីរបស់ តុលាការទទួលបាន ជោគជ័យជាមួយនិងភាពរលូន ប្រសិទ្ធិភាព ចំពោះការវិនិច្ឆ័យលើករណីរបស់ លោក កឹម សុខាអនុប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ (CNRP) ព្រោះលោក បានបោះបង់សិទ្ធិ ដោយស័្មគ្រចិត្ត និងបំពានចំពោះច្បាប់ ដែលជាកាតព្វកិច្ចរាល់ជនគ្រប់រូប នោះមិនថាពូជពណ៌ ឋានៈ នៅក្នុងសង្គមនោះឡើយ។ យោងតាមបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុករបស់លោក ផៃ ស៊ីផាន នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦ បានឲ្យដឹងថា “ការអនុវត្តនេះ គឺជាសសរស្ដមមួយ នៃកិច្ចពង្រឹងបន្ថែម និងបន្តការអភិវឌ្ឍន៍ សង្គមប្រជាធិបតេយ្យ ប្រកបដោយស្ថេរភាព និងនីតិរដ្ឋជាមូលដ្ឋានប្រជាធិបតេយ្យស្ថេរភាព។ ករណីរបស់ លោក កឹម សុខា គឺជារឿងឯកជនផ្ទាល់ ហើយមិនសហការជាមួយ និងតុលាការ ដែលជាស្ថាប័នឯករាជ្យ មិនស្ថិតនៅក្រោមឥទ្ធិពល នៃការដាក់សម្ពាធ ឬជ្រាតជ្រែង ជាមួយ និងដំណើរការនីតិវិធី ដែលច្បាប់បានការពារភាពឯករាជ្យ និងប្រសិទ្ធិភាពរបស់តុលាការ”។ លោកបន្ដថា លោកសោកស្តាយ ចំពោះអំពើឯកជនផ្ទាល់សុទ្ធសាធ របស់លោក កឹម សុខា ដែល លោកប្រឆាំង និងស្ថាប័នតុលាការ ក៏ដូចជាច្បាប់ជាតិ ហើយបាននិងកំពុងបំភ្លៃ ករណីផ្ទាល់ខ្លួន ឲ្យក្លាយទៅជារឿងនយោបាយ និងយកគណបក្សសង្រ្គោះជាតិព្រមជាមួយ និងអ្នកគាំទ្រស្លូតត្រង់ ជាចំណាប់ខ្មាំង និងក្លាយទៅជាឈ្នាន់ ដើម្បីការពាររឿងអាស្រូវ របស់ខ្លួនផ្ទាល់ ដោយប្រឌិត និងបំភ្លៃ អំពាវនាវប្រជាពលរដ្ឋ ទាំងនោះ ក្នុងរូបភាពជាសាក្សី ប៉ុន្តែការពិតនោះ គឺយកជារនាំងការពារ ផលប្រយោជន៍បុគ្គលខ្លួនផ្ទាល់ ជាមួយ និងការប្រឆាំង នៃដំណើរការកាត់ក្តីរបស់តុលាការនេះ។ប្រភពដើមអម្ពិល http://www.dap-news.com/index.php/kh/%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%80%E1%9F%92%E1%9E%93%E1%9E%BB%E1%9E%84%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%91%E1%9F%81%E1%9E%9F/15978.html#sthash.aldNKOXY.dpuf


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា