គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប. បានហាមគណបក្សប្រឆំាងមិនឲ្យឃោសនាផ្សព្វផ្សាយពាក់ព័ន្ធនឹងបញ្ហានយោបាយនៅអំឡុងពេលចុះឈ្មោះបោះឆ្នោត ដូចដំណាក់កាលឃោសនាបោះឆ្នោតនោះទេ។ក្នុងលិខិតផ្ញើជូនទៅលោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី២៤ ខែកញ្ញា ប្រធាន គ.ជ.ប. លោក ស៊ិក ប៊ុនហុក បានឲ្យដឹងថា គ.ជ.ប. ស្នើទៅគណបក្សសង្គ្រោះជាតិ ឲ្យផ្សព្វផ្សាយតែខ្លឹមសារការចុះឈ្មោះបោះឆ្នោតដែលបានចេញដោយ គ.ជ.ប. តែប៉ុណ្ណោះ ដោយ គ.ជ.ប. ថាមិនត្រូវបន្ថែមបន្ថយខ្លឹមសារផ្សេងទៀត ដែលមានន័យឃោសនាផ្សព្វផ្សាយពាក់ព័ន្ធនឹងបញ្ហានយោបាយ ដូចដំណាក់កាលឃោសនាបោះឆ្នោតនោះឡើយ។ប្រភពVOD