ដំណើរទស្សនកិច្ចប្រធានាធិបតីចិនមកកម្ពុជា នឹងភ្ជាប់ជាមួយកិច្ចព្រមព្រៀងជិត៣០

2016-10-07 10:35:00 4726 Views

 

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថាកិច្ចព្រមព្រៀងនិងពីធីសារប្រមាណជិត៣០ នឹងត្រូវចុះហត្ថលេខាជាមួយប្រធានាធិបតីចិនលោក ស៊ី ជីនពីង ខណៈមេដឹកនាំនៃប្រទេសមហាអំណាចសេដ្ឋកិច្ចនៅអាស៊ីរូបនេះគ្រោងមកទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាចាប់ថ្ងៃទី១៣-១៤ ខែតុលា។ថ្លែងក្នុងពិធីចែកសញ្ញាបត្រនៅព្រឹកថ្ងៃទី០៦ ខែតុលានេះលោក ហ៊ុន សែន ឲ្យដឹងទៀតថាក្នុងដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីង មកកម្ពុជា គឺនឹងនាំឲ្យមានការចុះលត្ថលេខាលើកិច្ចព្រមព្រៀងនិងពិធីសារជាច្រើន។លោកថា៖ “តាមការគ្រោងទុក បើគ្មានការប្រែប្រួលទេ កិច្ចព្រមព្រៀងនិងពិធីសារមិនតិចជាង២៨ នឹងត្រូវចុះហត្ថលេខា។ នេះគឺជាកិច្ចព្រមព្រៀងដែលច្រើនបំផុត បន្ទាប់ពីទស្សនកិច្ចរបស់ខ្ញុំទៅប្រទេសចិននៅឆ្នាំ២០០៤ [… ]”។លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យដឹងបន្តថាដំណើរទស្សនកិច្ចលោក ស៊ី ជីនពីង គឺដើម្បីពង្រីកទំហំពាណិជ្ជកម្ម ការវិនិយោគ ការផ្តល់ជំនួយ និងការទាក់ទាញកំណើនភ្លៀវទេសចរចិន។ប្រភពVOD

 

 


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា