ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានថ្លែងថា ការប្រើអំពើហិង្សាលើមន្រ្តីឃ្លាំមើល សិទ្ធិមនុស្ស និងប្រជាពលរដ្ឋខ្មែរស្លូតត្រង់ កម្ពុជាកំពុងបង្ហាញឲ្យអន្តរជាតិ ដឹងកាន់តែច្បាស់ថា ប្រទេសកម្ពុជាបច្ចុប្បន្ន កំពុងតែពាក់មុខ លទ្ធិប្រជាធិបតេយ្យ។លោកបានលើកឡើង ក្នុងបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុក នៅរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ថា “ប៉ុន្តែអនុវត្តន៍ការងារ តាមស្តង់ដាកុម្មុយនីស្ត នឹងផ្តាច់ការ ហើយបើរដ្ឋាភិបាលបច្ចុប្បន្ន មិនកែប្រែទម្លាប់ក្លែងលទ្ធិប្រជាធិបតេយ្យ ដែលកំពុងប្រើប្រាស់សព្វថ្ងៃនេះទេ កម្ពុជានឹងខាតបង់យ៉ាងច្រើន លើឆាកអន្តរជាតិ ហើយប្រជាពលរដ្ឋខ្មែរ នឹងជួបបញ្ហាប្រឈមមុខ គ្មានមុខមាត់ក្នុងសង្គមអន្តរជាតិ ព្រមទាំងប្រជាពលរដ្ឋ ដែលរស់នៅក្នុងប្រទេស នឹងរងការភិតភ័យគ្រប់ពេល ជាក់ជាមិនខានឡើយ”។លោក អំ សំអាត មន្រ្តីស៊ើបអង្កេតសិទ្ធិមនុស្ស នៃអង្គការលីកាដូ ត្រូវបានកងកម្លាំងសន្តិសុខខណ្ឌ ប្រើអំពើហិង្សាលើរូបលោក នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ ក្នុងពេលលោកចូលរួមសង្កេតការណ៍ ក្នុងទិវាលំនៅដ្ឋានពិភពលោក៕ប្រភពដើមអម្ពិល