អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា នៅតែប្រកាសថា រូបលោកនិងលោក សម រង្ស៊ី គឺមិនបែកបាក់គ្នានោះទេ បើទោះជាប្រធានគណបក្សសង្គ្រោះជាតិរូបនេះ កំពុងគេចខ្លួននៅក្រៅប្រទេសក្តី។ ហើយការដឹកនាំបក្សក៏មិនមានបញ្ហាអ្វីចោទនោះដែរ។ តែសម្រាប់ឯកលោក កឹម សុខា បើសិនជារូបលោកនិងលោក សម រង្ស៊ី ស្ថិតនៅរួមគ្នាក្នុងកាលៈទេសៈនេះ គឺល្អជាងលោកនៅម្នាក់ឯង ។ នេះបើតាមការចុះផ្សាយChanel News Asia។ឆ្លើយនឹងសំនួរសារព័ត៌មានសិង្ហបុរី Chanel News Asia ទាក់ទងនឹងបញ្ហាដឹកនាំបក្សនេះ លោក កឹម សុខា បានបន្ថែមថា ទាំងរូបលោកនិងលោក សម រង្ស៊ី កំណត់យកគោលនយោបាយដឹកនាំលក្ខណៈជាប្រព័ន្ធ ពោលគឺមិនមែនដឹកនាំជាបុគ្គលផ្ដាច់ការនោះឡើយ។ បើតាមលោក កឹម សុខា ការគ្រប់គ្រងគណបក្ស គឺលោកតែងតែពិគ្រោះយោបល់ជាមួយឯកឧត្តម សម រង្ស៊ី តាមបណ្ដាញសង្គមហ្វេសប៊ុក (Facebook) និង (Whatsapp) ជាដើម។ប្រភពថ្មីៗ