សាលាដំបូងរាជធានីភ្នំពេញ កោះហៅប្រធានសមាគមអាដហុក (ADHOC) លោក ធន សារាយ ឲ្យចូលបំភ្លឺក្នុងនាមសាក្សីក្នុងសំណុំរឿងសូកប៉ាន់សាក្សី ពាក់ព័ន្ធនឹងការចោទប្រកាន់រឿងអាស្រូវស្នេហារវាងប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា និងនាង ខុម ចាន់តារាទី ហៅ ស្រីមុំ។មន្ត្រីសមាគមអាដហុក បញ្ជាក់ថា លោក ធន សារាយ កំពុងជាប់បេសកកម្មនៅក្រៅប្រទេស ដែលមិនទាន់ច្បាស់ថា អាចនឹងវិលមកវិញទាន់ពេលវេលាដែលតុលាការកោះហៅនោះ ឬយ៉ាងណាទេ?ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ លោក ធាម ច័ន្ទពិសិដ្ឋ កោះហៅលោក ធន សារាយ ឲ្យចូលបំភ្លឺនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦។ប្រភពFRA